
សាលារៀនជាច្រើននៅក្នុងទីក្រុង New Delhi និងតំបន់រដ្ឋធានីជាតិ (NCR) របស់ប្រទេសឥណ្ឌា បានទទួលសារអេឡិកត្រូនិក (អ៊ីម៉ែល) គំរាមកំហែងបំផ្ទុះគ្រាប់បែក នៅថ្ងៃពុធ (ទី១ ខែឧសភា) នេះ ដែលបន្ទាប់មកសិស្សានុសិស្សត្រូវបានជម្លៀស និងបញ្ជូនត្រឡប់ទៅកាន់លំនៅឋានវិញ។
បុគ្គលិកនគរបាល និងក្រុមរាវរកគ្រាប់បែកដែលត្រូវបានដាក់ពង្រាយនៅតាមសាលារៀន បានប្រាប់ឲ្យដឹងថា គ្រប់គ្នាមានសុវត្ថិភាព ហើយប្រតិបត្តិការស្វែងរកកំពុងដំណើរការទៅ។
យ៉ាងណាក្ដី គ្មានអ្វីគួរឲ្យសង្ស័យត្រូវបានរាយការណ៍នោះឡើយ តែសេវាពន្លត់អគ្គីភ័យរបស់ទីក្រុង New Delhi បានប្រាប់ថា ខ្លួនបានទទួលការហៅទូរសព្ទច្រើនជាង ៦០ដង ទាក់ទងនឹងការគំរាមកំហែងបំផ្ទុះគ្រាប់បែក នៅក្នុងសាលារៀន។
មកទល់ពេលនេះ ប្រភពនៃការគំរាមកំហែងទាំងនេះមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយទេ ហើយសមត្ថកិច្ចសង្ស័យថា វាជាការគំរាមកំហែងក្លែងក្លាយ៕