
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្ល៊ីនខិន ( Antony Blinken) កាលពីថ្ងៃអង្គារ បានឃើញក្បួនរថយន្តជំនួយដំបូងរបស់ហ្ស៊កដានី ទៅកាន់តំបន់ហ្កាហ្សាដែលស្រេកឃ្លាន តាមរយៈការឆ្លងកាត់ច្រកដែលទើបនឹងបើកថ្មីដោយអ៊ីស្រាអែល ខណៈដែលលោក បានចង្អុលបង្ហាញពីវឌ្ឍនភាព ប៉ុន្តែបានអំពាវនាវឲ្យមានជំនួយច្រើនថែមទៀត។
លោក ប្ល៊ីនខិន បានទៅពិនិត្យមើលតំបន់ផ្ទុកទំនិញសម្រាប់ជំនួយសង្គ្រោះ នៅជាយក្រុងអា ម៉ាន់ ( Amman) ដែលពោរពេញដោយធូលី មុនពេលហោះហើរទៅកាន់ប្រទេសអ៊ីស្រាអែល ជាកន្លែងដែលលោក បាននិយាយថា លោកនឹងទទូចឲ្យមានការចូលប្រើប្រាស់មនុស្សធម៌បន្ថែមទៀត នៅក្នុងកិច្ចពិភាក្សា កាលពីថ្ងៃពុធ។
នៅក្រោមសម្ពាធពីប្រធានាធិបតី ចូ បៃដិន ( Joe Biden) អ៊ីស្រាអែល បាននិយាយកាលពីដើមខែមេសាថា ខ្លួននឹងអនុញ្ញាតឲ្យមានការផ្តល់ជំនួយតាមរយៈច្រកឆ្លងកាត់ Erez នៃតំបន់ហ្កាហ្សាភាគខាងជើង និងអនុញ្ញាតឲ្យចូលចត នៅកំពង់ផែ Ashdod ភាគខាងជើងនៃទឹកដីដែលត្រូវបានឡោមព័ទ្ធនេះ។
ប៉ុន្តែអ៊ីស្រាអែល បានហៅវិធានការនេះ ជាបណ្ដោះអាសន្ន ហើយមិនបានកំណត់ពេលវេលាឡើយ ដោយលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ប្រឈមនឹងការដាក់សម្ពាធពីសមាជិកស្តាំនិយមនៃរដ្ឋាភិបាលរបស់ខ្លួន។
លោក ប្ល៊ីនខិន ( Blinken) បាននិយាយថា ក្បួនរថយន្តដឹកទំនិញដំបូងពីប្រទេសហ្ស៊កដានី ដែលរួមមានការផ្គត់ផ្គង់ពីអង្គការសប្បុរសធម៌របស់សហរដ្ឋអាមេរិក បាននឹងកំពុងចាកចេញទៅកាន់ផ្លូវកាត់ច្រក Erez នៅល្ងាចថ្ងៃអង្គារ។