
កងកម្លាំងអ៊ុយក្រែនដែលការពារតំបន់យុទ្ធសាស្ត្រភាគខាងកើតនៃទីក្រុងចាស៊ី យ៉ារ ( Chasiv Yar) បាននិយាយថា ពួកគេនៅតែរង់ចាំគ្រាប់រំសេវថ្មី បន្ទាប់ពីសហរដ្ឋអាមេរិក បានអនុម័តកញ្ចប់ជំនួយយោធាដ៏សំខាន់មួយ ចំពេលមានការវាយប្រហារកាន់តែខ្លាំងពីទាហានរុស្ស៊ី និងយានដ្រូន។
កងទ័ពរបស់ទីក្រុងមូស្គូ កំពុងរុលទៅមុខភាគខាងលិចនៃទីក្រុងអាវឌីវអ៊ីវកា (Avdiivka) ដែលជាទីក្រុងដែលខ្លួនបានកាន់កាប់កាលពីខែកុម្ភៈ ហើយកងទ័ពរបស់ខ្លួន បានទៅដល់ជាយក្រុងចាស៊ីវ យ៉ារ ជាគោលដៅសំខាន់មួយទៀត ដែលអាចឲ្យពួកគេ បញ្ជាការពីលើទីខ្ពស់ និងកំណត់គោលដៅទីក្រុង និងទីក្រុងបន្ថែមទៀត នៅភាគខាងលិច។
លោក Oleh Shyriaiev មេបញ្ជាការកងវរសេនាតូចវាយលុកដាច់ដោយឡែកលេខ ២២៥ របស់អ៊ុយក្រែនដែលកំពុងប្រយុទ្ធនៅជិតទីក្រុងចាស៊ី យ៉ារ ( Chasiv Yar) បាននិយាយថា គ្រាប់កាំភ្លើងធំបន្ថែមទៀតនឹងជួយឲ្យអង្គភាពរបស់លោក កាន់កាប់ទីតាំងរបស់ពួកគេ។
លោកបានថ្លែងក្នុងប៉ុស្តិ៍បញ្ជាការមួយនៅជិតក្រុងថា៖«ខ្ញុំសង្ឃឹមថា យើងនឹងទទួលបានគ្រាប់កាំភ្លើងធំក្នុងពេលឆាប់ៗ»។ លោកបានបន្ថែមថា អាវុធយុទ្ធភណ្ឌដែលផ្តល់ដោយសម្ព័ន្ធមិត្ត បានធ្វើឲ្យមានភាពខុសគ្នាយ៉ាងខ្លាំងនៅសមរភូមិ នាពេលកន្លងទៅ។
លោកបាននិយាយថា៖«ខ្ញុំបានឃើញព្រឹត្តិការណ៍ជាច្រើន កាលពីមួយឆ្នាំមុន នៅពេលដែលក្រុមទាហានស៊ីឈ្នួល Wagner កំពុងរុលទៅមុខ»។ យើងបានទទួលគ្រាប់បែកចង្កោម ដែលបានផ្លាស់ប្តូរស្ថានភាពយ៉ាងសំខាន់ ហើយយើងបានធ្វើការវាយបកដោយជោគជ័យ»។
គ្រាប់បែកចង្កោម ត្រូវបានហាមឃាត់ដោយប្រទេសជាច្រើន ប៉ុន្តែត្រូវបានប្រើប្រាស់ដោយភាគីទាំងពីរ នៅក្នុងជម្លោះអ៊ុយក្រែន។ ទីក្រុងគីវ បានប្ដេជ្ញាថា នឹងប្រើវា ដើម្បីបំបាត់ការប្រមូលផ្តុំទាហានសត្រូវតែប៉ុណ្ណោះ។