កាហ្សាក់ស្ថាន ចាប់ខ្លួនអតីតរដ្ឋមន្ត្រីមហាផ្ទៃម្នាក់ ជុំវិញការបង្រ្កាបភាពចលាចល ដែលបានសម្លាប់មនុស្ស ២៣៨នាក់

2024/05/02 12:06:47 am        131

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃអង្គារថា អាជ្ញាធរនៅក្នុងប្រទេសកាហ្សាក់ស្ថាន បានចាប់ខ្លួនអតីតរដ្ឋមន្ត្រីមហាផ្ទៃម្នាក់ពាក់ព័ន្ធនឹងការបង្រ្កាបដ៏សាហាវរបស់នគរបាលទៅលើភាពចលាចលដែលបានរួបរឹតប្រទេសនេះ ក្នុងឆ្នាំ២០២២។

ការិយាល័យអគ្គរដ្ឋអាជ្ញា បានប្រកាសកាលពីថ្ងៃចន្ទថា លោក Erlan Turgumbayev ត្រូវបានឃុំខ្លួនដោយចោទប្រកាន់ពីបទ«រំលោភអំណាច និងសិទ្ធិអំណាចផ្លូវការ ដែលបណ្តាលឲ្យមានផលវិបាកធ្ងន់ធ្ងរ» នៅក្នុងការបង្ក្រាបនេះ។ ក្រសួងមហាផ្ទៃ  គឺទទួលបន្ទុកលើកម្លាំងនគរបាល។ លោក Turgumbayev ត្រូវបានដកតំណែង មួយខែបន្ទាប់ពីភាពចលាចលនោះ។

នៅទីក្រុង Almaty ដែលជាទីក្រុងធំបំផុតរបស់ប្រទេសនេះ ការតវ៉ា បានប្រែក្លាយទៅជាហិង្សា ហើយប្រធានាធិបតី Kassym-Jomart Tokayev បានចេញបញ្ជាបាញ់សម្លាប់ ខណៈដែលក្រុមបាតុករ បានសម្រុកចូលអគាររដ្ឋាភិបាល។ ក្រុមមន្ត្រី បាននិយាយថា មនុស្ស ២៣៨នាក់ ត្រូវបានសម្លាប់។

ភាពចលាចល បានចាប់ផ្តើម នៅក្នុងទីក្រុង Zhanaozen កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ ២០២២ នៅពេលដែលអ្នកស្រុក បានតវ៉ាអំពីការកើនឡើងយ៉ាងខ្លាំងនៃតម្លៃប្រេងឥន្ធនៈរាវ ដែលជាទូទៅ ត្រូវបានប្រើប្រាស់ជាឥន្ធនៈសម្រាប់យានយន្ត នៅក្នុងប្រទេសកាហ្សាក់ស្ថាន។

ការតវ៉ានោះ បានវិវឌ្ឍន៍ទៅជាការរិះគន់ពីអំពើពុករលួយ និងវិសមភាពសេដ្ឋកិច្ច ក្រោមការដឹកនាំរបស់អតីតមេដឹកនាំ លោក Nursultan Nazarbayev ដែលក្រុមអ្នករិះគន់ បានចោទប្រកាន់លោកថា បានចំណេញពីធនធានថាមពលដ៏ច្រើនរបស់ប្រទេសនេះ បន្ទាប់ពីចូលកាន់តំណែង ក្នុងឆ្នាំ ១៩៩១។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm