
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីកាលពីថ្ងៃពុធ បានបញ្ជាឲ្យដំឡើងថ្លៃផលិតសព្វាវុធ ហើយបាននិយាយថា ការចែកចាយត្រូវតែលឿនជាងមុនសម្រាប់សង្គ្រាមនៅអ៊ុយក្រែន មួយសប្តាហ៍បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានចុះហត្ថលេខាលើជំនួយយោធាថ្មីរាប់សិបពាន់លានដុល្លារសម្រាប់ទីក្រុងគីវ។
អ្នកការទូតរុស្ស៊ី និងអាមេរិក បាននិយាយដឹងថា ការឈ្លានពានឆ្នាំ ២០២២ របស់ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ទៅលើអ៊ុយក្រែន បានធ្វើឲ្យធ្វើឲ្យធ្លាក់ចុះអាក្រក់បំផុត នៅក្នុងទំនាក់ទំនងរវាងរុស្ស៊ី និងលោកខាងលិច ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២មក។
លោក បៃដិន កាលពីថ្ងៃទី ២៤ ខែមេសា បានចុះហត្ថលេខាលើច្បាប់មួយ ដែលផ្តល់ជំនួយបន្ថែមចំនួន ៦១ ពាន់លានដុល្លារដល់អ៊ុយក្រែន រួមមានកាំភ្លើងធំ ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត អាវុធប្រឆាំងរថក្រោះ និងគ្រាប់រំសេវ។
រុស្សីកំពុងឈានទៅមុខជាបណ្តើរៗនៅចំណុចសំខាន់ៗតាមខ្សែជួរមុខចម្ងាយ ១.000 គីឡូម៉ែត្រ (៦២០ ម៉ាយ) ហើយបាននិយាយថា អាវុធរបស់សហរដ្ឋអាមេរិក នឹងមិនរារាំងជ័យជម្នះរបស់ទីក្រុងមូស្គូទេ ប៉ុន្តែមន្ត្រីរុស្ស៊ីមួយចំនួន មានការព្រួយបារម្ភថា ការគាំទ្ររបស់សហរដ្ឋអាមេរិក នឹងធ្វើឲ្យជម្លោះកាន់តែកើន ឡើង។
នៅក្នុងកិច្ចប្រជុំមួយជាមួយមន្ត្រីយោធាជាន់ខ្ពស់ទទួលបន្ទុកលើអ្វីដែលទីក្រុងមូស្គូហៅថា «ប្រតិបត្តិការយោធាពិសេស» នៅអ៊ុយក្រែន លោករដ្ឋមន្ត្រីការពារជាតិ Sergei Shoigu បាននិយាយថា បរិមាណ គុណភាព និងល្បឿននៃការផលិតអាវុធចាំបាច់ ត្រូវតែកើនឡើង។