ភ្នំពេញ÷ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងថា ការប្រកួតបាល់ទាត់ល្ងាចនេះបង្ហាញនូវសមិទ្ធផលសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍពិសេសបង្ហាញនូវស្មារតីសាមគ្គីភាពក្នុងចំណោមជនរួមជាតិ។
តាមរយៈហ្វេសប៊ុកផ្ទាល់នាយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ បានសរសេរថា «បាល់ទាត់ល្ងាចនេះបង្ហាញនូវសមិទ្ធផលសន្តិភាព ស្ថិរភាព
នយោបាយនិងការអភិវឌ្ឍពិសេសបង្ហាញនូវស្មារតីសាមគ្គីភាពក្នងចំណោមជនរួមជាតិយើង។»
សម្ដេចតេជោថ្លែងអរគុណដល់ក្រុមបាល់ទាត់ទាំង៤ក្រុម ដែលចូលរួមប្រកួត សិល្បករ សិល្បការិនី អ្នកចូលរួមរៀបចំបំរើការងារទាំងអស់ ពិសេសសាលារាជធានីភ្នំពេញ កងកម្លាំងប្រដាប់គ្រប់ប្រភេទ និងអ្នកគាំទ្រដែលចូលរួមទស្សនាទាំងនៅពហុកីឡដ្ឋានទាំងមើលការផ្សាយផ្ទាល់។
ជាមួយគ្នានេះដែរសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមជាថវិកាដែលគិតត្រឹមថ្ងៃ
ទី១ ខែឧសភា ២០២៤នេះមានប្រាក់រៀល៦០៥,000,000រៀលជាដុល្លារ៤,៨៥០,០០០ដុល្លារ។សរុបគិតជាប្រាក់
ដុល្លារចំនួន(5,001,250)។
សម្ដេចបានបញ្ជាក់ជាថ្មីម្ដងទៀតដែរថា ថវិកាត្រូវបានបែងចែកសម្រាប់មន្ទីរពេទ្យកុមារអង្គរ500,000$ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន300,000$
គ្រួសារយុទ្ធជនពលី២០គ្រួសារ 200,000$សរុប1,000,000$។ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា និងទទួលបាន4,001,250$ជាបណ្តោះអាសន្ន និងប្រសិនជាទទួលបានបន្ថែមទៀតក៏នឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់។
ជាចុងក្រោយសម្ដេចបានបញ្ជាក់ថា លទ្ធផលចុងក្រោយរបស់យើងគឺជិវិត សុខភាព និងស្នាមញញឹមរបស់កុមារ៕















