ភ្នំពេញ៖ នៅថ្ងៃទី១ ឧសភានេះ ប្រភេទយន្តហោះ Air Bus 320 C.O របស់ក្រុមហ៊ុន Air Asia Cambodia ចំនួន២គ្រឿង បានបើកសម្ពោធដាក់ឱ្យប្រតិបត្តិការហោះហើរជាផ្លូវការនៅកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រួមនឹងថ្នាក់ដឹកនាំមកពីស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។
ក្រោយកាត់ខ្សែបូឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បន្ទាប់ពីក្រុមហ៊ុន ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា និងក្រុមហ៊ុន អេឌីអ៊ី (Air Asia Cambodia and ADE Cambodia) បានទទួលវិញ្ញាបនបត្រប្រតិបត្តិករផ្លូវអាកាស និងវិញ្ញាបនបត្រអង្គភាពថែទំាបច្ចេកទេសអាកាសយានដ្ឋាន កាលពីម្សិលមិញ គឺនៅថ្ងៃទី១ឧសភាពនេះ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា និងក្រុមហ៊ុន អេឌីអ៊ី បានបើកសម្ពោពក្រុមហ៊ុនដើម្បីប្រតិបត្តិការហោះហើរបស់ខ្លួនជាផ្លូវការហើយ ដែលក្រុមហ៊ុន ហោះហើរមួយនេះ នឹងក្លាយជាដៃគូប្រកួតប្រជែងហោះហើរនៅក្នុងស្រុកតែម្តង។ ឯកឧត្តមបន្តថា ក្រុមហ៊ុនមួយនេះនឹងមានយន្តហោះប្រភេទ Air Bus 320 C.O ចំនួន២គ្រឿង ដែលនឹងចាប់ផ្តើមប្រតិបត្តិការហោះហើរពីថ្ងៃទី៣ឧសភាខែនេះតទៅ........(.....សំឡេង
ចំណែកលោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន អ៊ែរអេស៊ា ខេមបូឌា( Air Asia Cambodia បានឡើកឡើងថា Air Asia Cambodia បានប្រតិបត្តិការហោះហើរជុំវិញពិភពលោក និងមានច្រើនប្រទេសណាស់ ប៉ុន្តែថ្ងៃនេះ Air Asia Cambodia បានប្រតិបត្តិការហោះហើរក្នុងស្រុកជាលើកដំបូង ហើយក្រុមហ៊ុននឹងខិតខំនាំភ្ញៀវទេសចរដើរកម្សាន្តដើម្បីផ្សព្វផ្សាយពីប្រទេសកម្ពុជាឱ្យបានទូលំទូលាយបំផុត ពិសេសនឹងខិតខំមដើម្បីធ្វើឱ្យភ្ញៀវទេសចរមានទំនុកចិត្ត និងផាសុខភាពពី Air Asia Cambodia។
សូមបញ្ជាក់ថា សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា កម្ពុជា ( Air Asia Cambodia ) ដែលនឹងប្រតិបត្តិការហោះហើរនៅកម្ពុជា នឹងមានយន្តហោះប្រភេទ Air Bus 320 C.O ចំនួន២គ្រឿង ដោយយន្តហោះនេះអាចផ្ទុកអ្នកដំណើរបានជាង១៨០នាក់ ហើយនឹងចាប់ផ្តើមហោះហើរពីថ្ងៃទី៣ឧសភានេះតទៅ ដោយនឹងមានកម្មវិធីហោះហើរទៅមករវាង ភ្នំពេញ-សៀមរាប និងសៀមរាប-ព្រះសីហនុ ដោយហោះក្នុងមួយថ្ងៃចំនួន៤ជើង ក្នុងតម្លៃសមរម្យ ហើយបន្ទាប់ពី៣សប្តាហ៍ក្រោយមកទៀត ក្រុមហ៊ុនអាកាសចរណ៍មួយនេះ នឹងពង្រីកជើងហោះហើររបស់ខ្លួនទៅក្រៅប្រទេសបន្ថែមទៀត ដោយត្រូវចាប់ផ្តើមហោះទៅប្រទេសសិង្ហបុរី និងប្រទេសចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនមួយចំនួនទៀតដែរ៕ ដោយ ៖ បូរ៉ាវី














