
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជួបនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃពុធ (ទី១ ខែឧសភា) ដោយស្នើឲ្យមានជំនួយបន្ថែមទៀតចូលទៅក្នុងតំបន់ហ្កាហ្សា ខណៈដែលជំរុញឲ្យក្រុមហាម៉ាស់ទទួលយកកិច្ចព្រមព្រៀងដែលនឹងបញ្ឈប់ការប្រយុទ្ធគ្នានៅក្នុងដែនដីនេះ និងនាំឲ្យមានការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល។
បន្ទាប់ពីមានដំណើរទស្សនកិច្ចទៅកាន់ទីក្រុងរីយ៉ាដរបស់ប្រទេសអារ៉ាប៊ីសាអូឌីត និងទីក្រុងអាម៉ាន់របស់ប្រទេសហ៊្សកដានី កាលពីដើមសប្តាហ៍នេះ អ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិករូបនេះ នាពេលនេះកំពុងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែល ដើម្បីបើកកិច្ចប្រជុំជាបន្តបន្ទាប់ ស្តីពីការឈប់សំចតចុងក្រោយនៃដំណើរទស្សនកិច្ច នៅតំបន់មជ្ឈិមបូព៌ារបស់លោក។
គួរបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចលើកទី៧ របស់លោក Blinken ទៅកាន់តំបន់ដែលត្រូវបានធ្លាក់ចូលទៅក្នុងជម្លោះ កាលពីថ្ងៃទី៧ ខែតុលា នៅពេលដែលក្រុមហាម៉ាសបើកការវាយប្រហារលើអ៊ីស្រាអែល។
លោក Blinken បានជួបជាមួយមេដឹកនាំអ៊ីស្រាអែលលោក Netanyahu តែម្នាក់ឯង នៅការិយាល័យរបស់លោក មុនពេលមានកិច្ចប្រជុំយ៉ាងទូលំទូលាយដែលនឹងរួមបញ្ចូលទាំងមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល និងមន្ត្រីការទូតសហរដ្ឋអាមេរិក៕