ដំណើរការ នៃការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦ កំពុងព្រឹត្តទៅយ៉ាងរលូនល្អ ក្រោមការចូលរួមពីសិល្បករគ្រប់ទម្រង់ ប្រមាណជាង៦០០នាក់ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ។
សូមជម្រាបថា បេក្ខភាពឈរឈ្មោះ ជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី ៦ នេះ មាន ៣រូប រួមមាន៖ ១. លោកជំទាវ ឧកញ៉ា ម៉ៅ ចំណាន ២. លោក គួច ឃេវិន ៣. លោក ផាត់ តារារ័ត្ន។ រូបភាព៖ ប៉ាន់ បូនី























