អ៊ីស្រាអែល អនុញ្ញាតឱ្យរថយន្តដឹកជំនួយពីច្រកឆ្លងកាត់ Erez ដែលបើកឡើងវិញ ចូលតំបន់ហ្កាហ្សា

2024/05/02 05:32:48 pm        118

ប្រទេសអ៊ីស្រាអែល បានបើកច្រកឆ្លងកាត់ដែលមានតែមួយគត់នៅផ្នែកភាគខាងជើងតំបន់ហ្កាហ្សា កាលពីថ្ងៃពុធ ដោយអនុញ្ញាតឱ្យរថយន្តដឹកជំនួយឆ្លងកាត់ច្រក Erez បន្ទាប់ពីការទាមទាររបស់សហរដ្ឋអាមេរិក ឱ្យធ្វើការបន្ថែមទៀតដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ដែលកំពុងកើនឡើង។

ការបើកច្រកឆ្លងកាត់ Erez ឡើងវិញ គឺជាការអង្វរសុំរបស់របស់ទីភ្នាក់ងារផ្តល់ជំនួយអន្តរជាតិ រយៈពេលជាច្រើនខែមកហើយដើម្បីកាត់បន្ថយភាពអត់ឃ្លានដែលត្រូវបានគេជឿថាធ្ងន់ធ្ងរបំផុត ក្នុងចំណោមជនស៊ីវិលរាប់សែននាក់ នៅតំបន់ភាគខាងជើងតំបន់នោះ។

រដ្ឋាភិបាលអ៊ីស្រាអែល បានបើកច្រកឆ្លងកាត់នៅថ្ងៃនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ដែលបានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងបានអំពាវនាវឱ្យមានការផ្តល់ជំនួយមនុស្សធម៌បន្ថែមទៀត ចូលទៅក្នុងដែនដីនេះ។ ច្រកផ្លូវកាត់ Erez ត្រូវបានប្រើជាចម្បងសម្រាប់ចរាចរណ៍ផ្លូវគោក នៅតែបិទចាប់តាំងពីច្រកនេះត្រូវបានបំផ្លាញអំឡុងការវាយប្រហាររបស់ពួកហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ដែលបណ្តាលឱ្យមានសង្គ្រាម។

ទីភ្នាក់ងារផ្តល់ជំនួយនិយាយថា ពួកគេបានប្រឈមមុខទៅនឹងការលំបាកក្នុងការចូលទៅដល់តំបន់នេះជាមួយនឹងអាហារ និងថ្នាំពេទ្យ ដែលត្រូវដឹកជញ្ជូនពីផ្នែកផ្សេងទៀតនៃតំបន់ហ្កាហ្សា ឆ្លងកាត់តំបន់សង្រ្គាម។

អ៊ីស្រាអែល បានប្រកាសថា ខ្លួននឹងបើកច្រកឆ្លងកាត់ Erez ឡើងវិញ កាលពីខែមុន ប៉ុន្មានថ្ងៃបន្ទាប់ពីកងកម្លាំងរបស់ខ្លួនបានសម្លាប់ក្រុមបុគ្គលិកមនុស្សធម៌ ដែលផ្តល់ជំនួយស្បៀងអាហារនៅតំបន់ហ្កាហ្សា ក្នុងការវាយប្រហារតាមអាកាសដែលនាំឲ្យមានការថ្កោលទោសពីអន្តរជាតិ។

អ៊ីស្រាអែល បានសុំអភ័យទោស ចំពោះការវាយប្រហារតាមអាកាសទាំងនោះ។ ទីក្រុងវ៉ាស៊ីនតោន ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែល បាននិយាយថា ការគាំទ្របន្ថែមទៀតសម្រាប់សង្គ្រាមនឹងពឹងផ្អែកលើការធ្វើឲ្យប្រសើរលទ្ធភាពទទួលបានជំនួយ។


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        166
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        154
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm