ទីភ្នាក់ងារព័ត៌មានរដ្ឋ ស៊ីនហួ (Xinhua) បាននិយាយថា គិតត្រឹមម៉ោង ៥ និង៣០នាទីព្រឹក ថ្ងៃទី២ ឧសភា មនុស្ស ៣៦ នាក់បានស្លាប់ និង ៣០ នាក់បានរងរបួស ដោយបន្ថែមថា របួសពុំបានគំរាមកំហែងដល់អាយុជីវិតទេ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋដដែលនេះបាននិយាយថា ផ្លូវមួយខ្សែលាតសន្ធឹងរវាងទីក្រុង មីចូវ (Meizhou) និងស្រុក តាពូ (Dabu) ក្នុងខេត្ត ខ្វាងទុង (Guangdong) បានបាក់នៅម៉ោងប្រហែល ២និង១០នាទីព្រឹកថ្ងៃពុធទី១ឧសភា សប្ដាហ៍នេះ ។
ឧបទ្ទវហេតុនេះបានបណ្តាលឱ្យរថយន្តជាង ២០ គ្រឿងបានជាប់ក្នុងបំណាក់ផ្លូវ រួមទាំងមនុស្សសរុបចំនួន៥៤ នាក់។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ការបាក់ផ្លូវនេះគឺជា គ្រោះមហន្តរាយភូគព្ភសាស្ត្រធម្មជាតិ ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់។

ខេត្តខ្វាងទុង ជារោងចក្រថាមពលឧស្សាហកម្មដែលមានប្រជាជនរស់នៅយ៉ាងច្រើន បានរងការវាយប្រហារដោយព្យុះភ្លៀងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បណ្តាលឱ្យមានទឹកជំនន់ និងបំណាក់ដីធ្ងន់ធ្ងរនៅក្នុងតំបន់មួយចំនួន។
មានភ្លៀងធ្លាក់ខ្លាំងហួសពីការរំពឹងទុកជាធម្មតានៃឆ្នាំនេះ ហើយក៏ដោយសារតែសន្ទុះយ៉ាងលឿននៃបម្រែបម្រួលអាកាសធាតុដែរ ៕