ជនភៀសខ្លួននៅក្នុងជំរំនិយាយថា ប្រទេសហៃទី ផ្តល់ឲ្យពួកគេតែដំបង និងគ្រាប់កាំភ្លើងប៉ុណ្ណោះ

2024/05/02 05:51:43 pm        87

គ្រួសារជនជាតិហៃទីរាប់សិបនាក់ បានរកឃើញទីជម្រកនៅសាលារៀនក្នុងទីក្រុងព័រអូប្រាំង ដែលបានប្រែក្លាយទៅជាជំរំមួយ ខណៈពួកគេរង់ចាំឲ្យអំពើហិង្សារបស់ក្រុមជនអន្ធពាលថយចុះ។ ក្រុមប្រឹក្សាប្រធានាធិបតីបណ្តោះអាសន្នមួយត្រូវបានតែងតាំងនៅក្នុងប្រទេសហៃទី ជាមួយនឹងបេសកកម្មនាំមកនូវសន្តិភាពដល់ប្រទេស និងដើម្បីអំពាវនាវសម្រាប់ការបោះឆ្នោតមុនឆ្នាំ ២០២៦ នៅពេលដែលអាណត្តិរបស់ក្រុមប្រឹក្សាផុតកំណត់។

នៅក្នុងសាលា លីសេ ហ្វីមេម(Lycee Fimem) ជាសាលារៀនមួយនៅជាយរដ្ឋធានី ប្រទេសហៃទី ក្រុមគ្រួសារជាច្រើនបានមកដល់ បន្ទាប់ពីបានភៀសខ្លួនចេញពីអំពើហិង្សារបស់ក្រុមជនអន្ធពាល និងបានបាត់បង់លំនៅឋានរបស់ពួកគេ។ នាង វេនីថា អាន់តញ(Venitha Antoine) បានមកដល់ជាមួយកូនចំនួនប្រាំនាក់ និងស្វាមីរបស់នាង នៅពេលដែលក្រុមជនអន្ធពាលបានដុតលំនៅឋានរបស់ពួកគេ។ លោក អង់សេ ហ្សង់ ប៉ាទ្រីក(Ence Jean Patrique) អាយុ៣១ឆ្នាំ បានមកដល់ទីជម្រកជាមួយគ្រួសាររបស់គាត់ បន្ទាប់ពីត្រូវបាននិរទេសពីសាធារណរដ្ឋដូមីនីក នៅពេលដែលអំពើហិង្សាបានផ្ទុះឡើង។

យោងតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិ មនុស្សច្រើនជាងម្នាក់ ត្រូវបានសម្លាប់នៅក្នុងអំពើហឹង្សារបស់ក្រុមជនអន្ធពាលនៅប្រទេសហៃទីនៅក្នុងមួយម៉ោង ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ។ ជាមួយគ្នានេះ ក៏មានរបាយការណ៍នៃក្រុមជនអន្ធពាលដែលប្រើអំពើហិង្សាផ្លូវភេទ ការចាប់ជំរិតទាមទារប្រាក់លោះ និងការធ្វើទារុណកម្មដើម្បីជំរិតទារប្រាក់ពីប្រជាជន។

ប្រទេសហៃទី បានជួបប្រទះការកើនឡើងអំពើហិង្សារបស់ក្រុមជនអន្ធពាលចាប់តាំងពីខែកុម្ភៈ។ ស្ថានភាពសន្តិសុខបានជម្លៀសមនុស្សរាប់ពាន់នាក់ និងបង្កឱ្យមានភាពអត់ឃ្លានដ៏មហន្តរាយ។

កាលពីសប្តាហ៍មុន បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី លោក Ariel Henry បានលាលែងពីតំណែង ក្រុមប្រឹក្សាប្រធានាធិបតីមួយ ត្រូវបានតែងតាំងជាផ្លូវការ ដែលត្រូវបានគេមើលឃើញថាជាជំហានដ៏សំខាន់ក្នុងការបង្កើតសន្តិសុខឡើងវិញ បន្ទាប់ពីអំពើហិង្សាក្រុមជនអន្ធពាលជាច្រើនឆ្នាំ ដែលបានកើនឡើងយ៉ាងខ្លាំងនាពេលថ្មីៗនេះ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        127
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        120
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm