ការប៉ះទង្គិចគ្នានៅបារាំង ទួរគី និងហ្វីលីពីន ក្នុងអំឡុងពេលបាតុកម្មទិវាពលកម្មអន្តរជាតិ

2024/05/02 11:16:42 am        85

បាតុកររាប់ពាន់នាក់ ដែលបានប្រមូលផ្តុំគ្នានៅប្រទេសបារាំង ទួរគី និងហ្វីលីពីន កាលពីថ្ងៃពុធ (០១ ឧសភា) សម្រាប់ការដង្ហែក្បួនបាតុកម្មក្នុងទិវាពលកម្មអន្តរជាតិប្រចាំឆ្នាំ ទាមទារការដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន បានជួបប្រទះការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា និងការចាប់ខ្លួនក្នុងអំឡុងពេលហែក្បួន។

នគរបាលទួរគីកាលពីថ្ងៃពុធ បានចាប់ខ្លួនមនុស្សជាង ២០០ នាក់ដែលព្យាយាមចូលទៅកាន់ទីលានចតុរង្គប្រវត្តិសាស្រ្ត ថាកស៊ីម (Taksim) របស់ទីក្រុងអ៊ីស្តង់ប៊ុល។ នគរបាលបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់គ្រាប់កៅស៊ូដើម្បីបំបែកបាតុកររាប់ពាន់នាក់ ដែលប្រឆាំងនឹងបម្រាមក្នុងការប្រារព្ធទិវាពលកម្មអន្តរជាតិនៅទីនោះ ដោយមានមន្ត្រីនគរបាលជាង ៤២.០០០ នាក់ ត្រូវបានដាក់ពង្រាយដើម្បីរក្សាសណ្តាប់ធ្នាប់ក្នុងទីក្រុង។

ក៏មានការប៉ះទង្គិចគ្នាជាបន្តបន្ទាប់រវាងនគរបាល និងបាតុករមួយចំនួននៅក្នុងរដ្ឋធានីប៉ារីស របស់បារាំង។ បាតុករខ្លះដុតកងតំណាងកីឡាអូឡាំពិក ដើម្បីប្រឆាំងនឹងការប្រកួតកីឡារដូវក្ដៅដែលចាប់ផ្ដើមនៅទីក្រុងប៉ារីស ក្នុងរយៈពេលមិនដល់បីខែ។ សហជីពរបស់បារាំង បានព្រមានអំពីការធ្វើកូដកម្មក្នុងអំឡុងពេលការប្រកួតកីឡា បើរដ្ឋាភិបាលមិនផ្តល់សំណងគ្រប់គ្រាន់ដល់អ្នកដែលធ្វើការក្នុងអំឡុងពេលថ្ងៃឈប់សម្រាករដូវក្តៅនៅអឺរ៉ុប។

សកម្មជនរាប់សិបនាក់បានប៉ះទង្គិចជាមួយនគរបាលប្រឆាំងកុបកម្មនៅទីក្រុងម៉ានីល របស់ហ្វីលីពីន កាលពីថ្ងៃពុធ (០១ ឧសភា) បន្ទាប់ពីពួកគេត្រូវបានបញ្ឈប់មិនឱ្យធ្វើបាតុកម្មនៅខាងក្រៅស្ថានទូតអាមេរិក ហើយនគរបាលប្រើកាណុងបាញ់ទឹកដើម្បីបង្ក្រាបសកម្មជន ខណៈពួកគេព្យាយាមឆ្លងកាត់របាំងការពារ។ ទាំងអស់នេះជាសកម្មភាពតានតឹងមួយចំនួនក្នុងចំណោមបាតុកម្មនៃទិវាពលកម្មអន្តរជាតិជុំវិញពិភពលោក៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am