កងពលតូចដឹកជញ្ជូន ៩៩ត្រៀមរថយន្ត និងស៊ីទែនទឹករួចរាល់ សម្រាប់អន្តរាគមន៍​ជួយពលរដ្ឋដែលខ្វះទឹកស្អាតប្រើប្រាស់

2024/05/02 06:35:54 pm        311

កងពលតូចដឹកជញ្ជូនលេខ៩៩ បានត្រៀមកម្លាំង រថយន្តធំតូច ស៊ីទែនទឹក និង​សម្ភារៈ​ជាច្រើនទៀត ដើម្បីចុះជួយអន្តរាគមន៍ដល់បងប្អូនប្រជាពលរដ្ឋគ្រប់រាជធានី-ខេត្ត​ទាំង​អស់​ដែល​ខ្វះ​ទឹក​ស្អាតប្រើប្រាស់។

បន្ទាប់ពីមានបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យ​កង​កម្លាំង​ប្រដាប់អាវុធ ត្រៀមកិច្ចអន្តរគមន៍​ជួយ​ប្រជាពលរដ្ឋ​ដោះ​ស្រាយ​បញ្ហា​កង្វះ​ទឹកស្អាត​របស់​ប្រជាពលរដ្ឋក្នុងពេលអាកាសធាតុក្តៅខ្លាំង នៅរដូវប្រាំងអូសបន្លាយពេលវេលានោះ លោក​ឧត្តម​សេនីយ៍ត្រី ហ៊ុល វណ្ឌី មេបញ្ជាការរង និងជានាយសេនាធិការ​កង​ពល​តូច​ដឹក​ជញ្ជូន​លេខ​៩៩ បានឲ្យដឹងថា កងពលតូច ដឹកជញ្ជូនលេខ៩៩ បានត្រៀមកម្លាំងជាង៦០នាក់ រថយន្ត​ចំនួន​៣​០​គ្រឿងបំពាក់ដោយស៊ីទែនទឹក និងម៉ាស៊ីនបូម​ទឹក​ទុក​សម្រាប់​ចេញ​ប្រតិបត្តិការ​ជួយដល់​បងប្អូន​ប្រជាពលរដ្ឋដែលខ្វះទឹកស្អាតប្រើប្រាស់ខណៈការត្រៀមនេះគឺ២៤ម៉ោងលើ២៤ម៉ោង។

 លោកឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី បានបញ្ជាក់ថា ដោយគោរពតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យកងកម្លាំងប្រដាប់អាវុធ ត្រៀម​កិច្ចអន្តរគមន៍ជួយប្រជាពលរដ្ឋដោះស្រាយបញ្ហាកង្វះទឹកស្អាត របស់ប្រជាពលរដ្ឋ​ក្នុង​ពេល​អាកាស​ធាតុ​ក្តៅខ្លាំង​នៅរដូវប្រាំងអូសបន្លាយពេលវេលា និងគោរពតាមបទបញ្ជាយ៉ាង​ម៉ឺង​ម៉ាត់​របស់​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធាន​ក្រុមកា​រងារ​សម្រប​សម្រួលការត្រៀមរៀបចំឆ្លើយតប សង្គ្រោះបន្ទាន់ និងស្តាឡើងវិញ និងឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ កងពល​តូច​ដឹក​ជញ្ជូន​លេខ​៩៩ ក្រោមការបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពល​តូច​ដឹក​ជញ្ជូនលេខ៩៩ បានត្រៀមរួចជាស្រេច រៀបចំសម្ភារៈ​ដែល​ចាំបាច់​មួយចំនួន​ដើម្បី​ជួយ​អន្តរគមន៍​ក្នុងហេតុការណ៍គ្រោះរាំងស្ងួង ដែលកើតឡើងជាយថាហេតុតាមបណ្តាខេត្តមួយចំនួន ខ​ណៈ​ដែលអាកាសធាតុក្តៅខ្លាំងនៅតែបន្តអូសបន្លាយនាពេលបច្ចុប្បន្ននេះ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិតកំពង់ផែ ស្វយ័ត​ក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវា​ពលកម្ម​អន្តរជាតិ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញ​បទ​បញ្ជា​ឲ្យ​កង​កម្លាំង​ប្រដាប់ អាវុធទាំងអស់ត្រូវត្រៀមកម្លាំង និងសម្ភារផ្សេងៗ​សម្រាប់​ចុះ​ជួយ​អន្តរាគមន៍​ដល់​បងប្អូន​ប្រជាពលរដ្ឋទាំង អស់នៅទូទាំងប្រទេស ដោយមិនគិតអំពីនិន្នាការនោះឡើយ ខណៈ​ដែល​ពួក​គាត់ខ្វះទឹកប្រើប្រាស់ ស្អាតប្រើប្រាស់។ បទបញ្ជារបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីនេះ គឺ​ស្រប​ពេល​ដែលកម្ពុជាមានអាកាសធាតុកំពុងហក់ឡើងខ្លាំង ដោយខេត្តខ្លះបាន​ឡើង​រហូត​លើស​៤០​អង្សាសេនោះ៕

អត្ថបទបាន ចក់


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm