សហជីព និងកម្មករប្តេជ្ញាអភិវឌ្ឍន៍វិស័យការងារឲ្យកាន់តែរីកចម្រើនថែមទៀត

2024/05/02 06:59:11 pm        128

ទិវាពលកម្មអន្តរជាតិ១ឧសភា ក្រុមសហជីព ព្រមទាំងកម្មករ-កម្មការនី​រោងចក្រ​បាន​ប្តេជ្ញា​ចិត្ត​ថា​នឹង​រួម​គ្នាទៅមុខបន្តទៀត ធ្វើយ៉ាងណាដើម្បីអភិវឌ្ឍន៍វិស័យការងារឲ្យកាន់តែរីកចម្រើន ខណៈ​លក្ខ​ខណ្ឌ​ការងារនៅក្នុងរោងចក្រសហគ្រាសមានភាពល្អប្រសើរ និងមានការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​សំណាក់​រាជរដ្ឋាភិបាល។

ឯកឧត្តម សួង ហួត ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ក្នុងពិធី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ “សហគ្រាសមួយ ជាសហគមន៍​សុខសាន្ត​មួយ” បានមានប្រសាសន៍ឲ្យដឹងថា មកដល់ពេលនេះ បាន​ពង្រីក​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​ចំនួន៤៧ ដែលមានសមាជិកភាពនៅតាមបណ្តារាជធានី ខេត្តសរុបចំនួនជិត ៣០ម៉ឺន​នាក់ ក្នុងគោលបំណងកសាង ឬចងក្រងសមាជិកសាខានៅតាមរោងចក្រ សហគ្រាស ក្រុមហ៊ុន សិប្បកម្ម ក្នុងវិស័យមានដូចជា៖ ទេសចរណ៍ អប់រំ សេដ្ឋកិច្ចក្រៅប្រព័ន្ធ កសិកម្ម និងទេសន្ត​ប្រវេសន៍​។ល។ ទប់ស្កាត់កូដកម្ម និងបាតុកម្មទាំងឡាយណាដែលមានចរិកផ្ទុយ និង​គោលការណ៍​ច្បាប់ជាតិ​ និងបទដ្ឋានការការងារអន្តរជាតិជាដើម។

ជាមួយការរៀបចំទិវាពលកម្មអន្តរជាតិ១ឧសភា ក្រោមប្រធានបទ “សហគ្រាសមួយ ជា​សហគម​ន៍​សុខសាន្តមួយ ឯកឧត្តមប្រធាន បានជំរុញឲ្យសមាជិក សមាជិកាទាំងអស់ ជាពិសេស​សហជីព​មូល​ដ្ឋាន ត្រូវរួមសហការគ្នាឲ្យបានល្អក្នុងការសម្រេចឲ្យបានជោគជ័យ ដើម្បីធ្វើឱ្យមាន​វឌ្ឍនភាព សម្រាប់​កម្មករ​និយោជិត និយោជកឱ្យកាន់តែប្រសើរ និងការទាក់ទាញ​អ្នក​វិនិយោគ​ឱ្យ​កាន់​តែ​ច្រើន​មក​បណ្តាក់ទុននៅកម្ពុជា។

កម្មករ កម្មការិនី មកពីរោងចក្រផ្សេងគ្នា បានទទួលស្គាល់ថា រហូតមកដល់សព្វថ្ងៃនេះ រាជ​រដ្ឋាភិបាល​កម្ពុជា បានផ្តល់នូវការយកចិត្តទុកដាក់ខ្ពស់ជានិច្ចមកកាន់កម្មកររោងចក្រ ដូចជាការ​ដំឡើង​ប្រាក់​ឈ្នួល និងការផ្តល់ការថែទាំសុខភាពជាដើម។ ពួកគាត់ បានលើកឡើង​ស្រដៀង​គ្នា​ទៀត​ថា​ រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ រហូតដល់អាណត្តិទី៧ តែងតែគិតគូរ​ផល​ប្រយោជន៍​ជូន​កម្មករ ដែលបាននិងកំពុងធ្វើឱ្យកម្មករនៅទូទាំងប្រទេសទទួលបានជីវភាពធូរធារ និងកាន់​តែ​ប្រសើរ​ឡើង​ជាលំដាប់។

សូមបញ្ជាក់ថា ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា​នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំយុទ្ធនាការប្រឡងប្រណាំង “សហគ្រាស​មួយ ជាសហគមន៍សុខសាន្តមួយ” នៅទូទាំងប្រទេសចាប់ពីឆ្នាំ២០២៤នេះតទៅ ដើម្បី​ចូលរួមលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅតាមរោងចក្រ សហគ្រាស។ ការ​ប្រឡង​ប្រណាំង ដើម្បីទទួលបានពានរង្វាន់នេះ ត្រូវអនុវត្តជារៀងរាល់ឆ្នាំ ចំពោះ​សហគ្រាស​ផ្នែក​វាយ​នភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប និង​សហគ្រាស​ផ្នែក​ផ្សេង​ទៀត ដែលស្ម័គ្រចិត្តចូលរួមប៉ុណ្ណោះ៕ អត្ថបទ​៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm