Man United លុបចោល​ការប្រកួត​មិត្តភាព​ទល់នឹង Preston ក្រោយ​រក​ឃើញ​មាន​អ្នក​ឆ្លង Covid-19 ក្នុង​ក្លិប​

2021/07/30 08:56:48 pm        135

​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United បានប្រកាស​លុបចោល​កា​រ​ប្រកួត​មិត្តភាព​កំដៅ​សាច់ដុំ​ ត្រៀម​រដូវ​កាល​ថ្មី​របស់ខ្លួន​ដែល​នឹងត្រូវ​ជួប​ជាមួយ Preston នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​ក្រោយ​រកឃើញ​មាន​អ្នក​ឆ្លង Covid-19 នៅក្នុង​ក្លិប​។

​​Manchester United ទើបតែ​ស្មើគ្នា​ជាមួយ Brentford ២-២ កាលពី​ថ្ងៃ​ពុធ និង​ក្រោយមក​ក៏​រកឃើញ​មាន​អ្នក​វិជ្ជមាន Covid-19 នៅក្នុង​សមាជិក​ក្រុម​ធំ​ តែ​មិនត្រូវ​បានបង្ហាញ​អត្តសញ្ញាណ​ឡើយ​។​ ​​អ្នក​ដែលមាន​វិជ្ជមាន​នោះ​កំពុង​នៅ​ដាច់ដោយឡែក ខណៈ​កីឡាករ​ទាំងអស់ និង​សមាជិក​ក្លិប​ក៏​កំពុង​តាមដាន​សុខភាព​ផងដែរ​។ ​​ក្រោយ​លុបចោល​ជំនួប​ជាមួយ Preston នេះ​មានន័យថា​ក្រុម​របស់លោក Ole Gunnar Solskjaer នៅសល់​ការប្រកួត​មិត្តភាព​មួយទៀត​ប៉ុណ្ណោះ​គឺ​ជួប​ជាមួយ Everton នៅ​ថ្ងៃទី៧ មុនពេល​ចាប់ផ្តើម​រដូវ​កាល​ថ្មី English Premier League ទទួល​ស្វាគមន៍ Leeds United នៅ​ថ្ងៃទី១៤ ខែសីហា​ខាងមុខ​។

​​មិនមែន​មានតែ Manchester United ទេ​ដែល​លុបចោល​ការប្រកួត​មិត្តភាព​ដោយសារតែ Covid-19 ពោលគឺ Nottingham Forest ជួប Burnley ក៏ត្រូវ​លុបចោល​ដែរ​នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ ក៏ដូចជា Norwich ជួប Sheffield United សុទ្ធតែ​ត្រូវបាន​លុបចោល​ដោយសារ​ហេ​តុផល​ដូចគ្នានេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        67
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        267
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        325

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm