សម្ដេចធិបតី ណែនាំដល់ក្រសួងស្ថាប័នទាំងអស់ផ្ដល់បរិយាកាសកក់ក្ដៅដល់អ្នកវិនិយោគនៅកម្ពុជា

2024/05/02 07:55:00 pm        414

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវមោទនភាពជាខ្លាំងដែលបានឃើញពីវឌ្ឍនភាពនៃវិស័យឧស្សាហកម្មនៅកម្ពុជា ជាពិសេសតាមរយៈនៃការខិតខំរបស់រាជរដ្ឋាភិបាលទាំងអាណត្តិចាស់ និងអាណត្តិថ្មី ដែលសម្តេចតែងតែខិតខំគៀគររកការវិនិយោគមកកម្ពុជា ហើយសម្តេចក៏បានបញ្ជាក់ថា ការខិតខំរបស់សម្តេចឱ្យគេសម្រេចចិត្តមកថ្មីគឺសំខាន់ ប៉ុន្តែសំខាន់ជាងនេះ គឺធ្វើឱ្យអ្នកដែលមកហើយមានភាពកក់ក្តៅ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហាញនូវទំនុកចិត្តដល់វិនិយោគិនបែបនេះ ខណ:អញ្ជើញ ជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា តូយ៉ូតាស៊ុយស៊ូ មេនូហ្វេកធឺរីង(ខេមបូឌា)ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែឧសភានេះ។

សម្ដេច បានបញ្ជាក់យ៉ាងដូច្នេះថា រោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតាដែលជាប្រភេទរថយន្ត​មានតម្រូវការ​និងប្រជាប្រិយនៅក្នុងប្រទេសកម្ពុជា បានបោះទុនវិនិយោគរហូតដល់​ប្រមាណ ៣៦,៨លានដុល្លារ មានបុគ្គលិកសរុប ១៥០នាក់ ជាមួយនឹងមានសមត្ថភាពដំឡើងរថយន្ត២ប្រភេទ ដំឡើងរថយន្តបាន ១.៣០០គ្រឿងសម្រា ប់ឆ្នាំ២០២៤នេះ មិនត្រឹមតែជាសញ្ញាបង្ហាញពីវឌ្ឍនភាពថ្មី​មួយសម្រាប់វិស័យឧស្សាហកម្មនៅកម្ពុជាឡើយ ប៉ុន្តែបន្ថែមជាសញ្ញាវិជ្ជមានមួយទៀតសម្រាប់ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ចកម្ពុជា ដែលការវិនិយោគបែបនេះគឺជាអ្វីដែលកម្ពុជាចង់បាន។

សម្ដេចបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្រ បច្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាពនិងចីរភាពដោយ​កំណត់​យកអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ទន្ទឹមនឹងនេះ ដើម្បីទាញយក​ប្រយោជន៍ជាអតិបរមានិងជំរុញឲ្យអស់សក្តានុពលនូវប្រភពធនធាន ដែលមានបច្ចុប្បន្ន និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជារាជរដ្ឋាភិបាលបានគិតគូគ្រប់ជ្រុងជ្រោយ ដោយផ្ដល់ការ​លើកទឹកចិត្តខ្ពស់ដល់ការវិនិយោគគ្រប់វិស័យអាទិភាពតាមរយៈច្បាប់ស្ដីពីការវិនិយោគនៃ ព្រះរាជាណាចក្រកម្ពុជា និងការដាក់ចេញជាបន្តបន្ទាប់នូវច្បាប់ គោលនយោបាយនិងផែនការ​យុទ្ធសាស្ត្រ​ចាំបាច់នានាដែល មានភាពប្រឡាក់ក្រឡាសំដៅបង្កើតនិងបង្កើនការងារ​ដ៏មាន​តម្លៃ​បន្ថែមខ្ពស់និងចាប់យកឲ្យបាននូវកាលានុវត្តភាពថ្មី ដែលកំពុងលេចឡើង ស្របនឹង​និន្នាការ​តំបន់និងសាកល ដើម្បីបង្កើនល្បឿន និងធានាចីរភាពនៃកំណើនរយៈពេលវែង៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm