ពលរដ្ឋហ្កាហ្សា ថ្លែងអំណរគុណដល់និស្សិតសាកលវិទ្យាល័យនៅអាមេរិក ខណៈអ៊ីស្រាអែលអំពាវនាវឲ្យបណ្ដេញនិស្សិតដែលចូលរួមតវ៉ា

2024/05/02 08:07:55 pm        512

ខណៈកំពុងប្រមូលផ្តុំនៅទូទាំងភាគខាងជើង និងកណ្តាលតំបន់ហ្កាហ្សា កាលពីថ្ងៃពុធ ពលរដ្ឋហ្កាហ្សា បានសម្តែងការដឹងគុណដល់និស្សិតនៅតាមបរិវេណសាកលវិទ្យាល័យនានាទូទាំងសហរដ្ឋអាមេរិក ដែលបាននិងកំពុងតវ៉ាប្រឆាំងសង្គ្រាមរបស់អ៊ីស្រាអែលនៅក្នុងដែនដីហ្កាហ្សា។

អ៊ីស្រាអែល អះអាងថាការតវ៉ាទាំងនោះ ត្រូវបានរៀបចំឡើងដោយចលនាខាងក្រៅ និងបានអំពាវនាវឲ្យបណ្ដេញនិស្សិតទាំងនោះចេញពីសាលា។

ក្នុងទីក្រុង ឌៀ អាល់ បាឡា (Deir al-Balah) នៅមុខមន្ទីរពេទ្យ អាល់ អាកសាម៉ាធ័រស៍ (Al Aqsa Martyrs) វេជ្ជបណ្ឌិត គិលានុបដ្ឋាក និងបុគ្គលិកពេទ្យ បានកាន់សញ្ញាមានសារដែលរួមមាន រួមគ្នាប្រឆាំងអំពើប្រល័យពូជសាសន៍ បញ្ឈប់ការកាប់សម្លាប់កុមារ និង តតាំងដើម្បីយុត្តិធម៌។

លោកបណ្ឌិតសាដ អាប៊ូ ហ្សាបាន ( Saad Abu Sharban) បានប្រាប់ទូរទស្សន៍ CNN ថាលោក ពិតជារីករាយណាស់ ចំពោះសកម្មភាពរបស់ក្រុមអ្នកតវ៉ានៅក្នុងប្រទេសផ្សេងទៀត ព្រោះទាំងនោះមានន័យថា នៅជុំវិញពិភពលោកមានមនុស្សដឹងពីអ្វីដែលកំពុងកើតឡើងនៅទីនេះនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប នៅពេលនេះ។

ពលរដ្ឋប៉ាឡេស្ទីននៅហ្កាហ្សាបានបង្ហាញការគាំទ្រដល់ក្រុមបាតុករអាមេរិកអស់រយៈពេលជាច្រើនថ្ងៃមកនេះ។ក្នុងជំរំជនភៀសខ្លួនជាច្រើននៅដែនដីឡោមព័ទ្ធប៉ាឡេស្ទីន កាលពីថ្ងៃពុធ គេក៏បានមើលឃើញក្មេងៗ កាន់ស្លាកសញ្ញា និងបដា ផ្សេងៗផងដែរ មានឈ្មោះសាកលវិទ្យាល័យអាមេរិកផ្សេងៗគ្នា ដែលបាតុកម្មគាំទ្រប៉ាឡេស្ទីន និយាយថា អរគុណសម្រាប់សាមគ្គីភាពរបស់អ្នក!។

ចំណែកអ្នកស្រី ណាឌីយ៉ា អាល់ ឌីបស៍ ( Nadia Al-Dibs) ជាម្តាយដែលកូនៗរបស់ខ្លួន កំពុងកាន់បដានៅទីក្រុង ឌៀ អាល់ បាឡា (Deir al-Balah) ក៏បានប្រាប់ទូរទស្សន៍ CNN ផងដែរថា អ្នកស្រីមានអារម្មណ៍ដឹងគុណចំពោះ ក្រុមនិស្សិតដ៏ក្លាហាន នៅតាមសាកលវិទ្យាល័យនានារបស់សហរដ្ឋអាមេរិកសម្រាប់សាមគ្គីភាពរបស់ពួកគេជាមួយដែនដីហ្កាហ្សា និងសម្រាប់ការអំពាវនាវឱ្យមានបទឈប់បាញ៕


អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm