រដ្ឋាភិបាលចក្រភពអង់គ្លេស បានប្រកាសថា អាជ្ញាធរ បានចាប់ផ្តើមឃុំខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ ដើម្បីរៀបចំសម្រាប់ការនិរទេសពួកគេទៅកាន់ប្រទេសរ៉្វាន់ដា។ ចំណាត់ការកាលពីថ្ងៃពុធ បានធ្វើឡើង ខណៈច្បាប់ស្តីពីសុវត្ថិភាពរបស់ប្រទេសរ៉្វាន់ដា ត្រូវបានអនុម័តចូលជាច្បាប់កាលពីខែមុន។ ច្បាប់នេះត្រូវបាន បង្កើតឡើងដើម្បីបញ្ចូនទៅកាន់អ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិអាហ្វ្រិក ជាអ្នកដែលចូលទៅក្នុងចក្រភពអង់គ្លេស ដោយគ្មានការអនុញ្ញាត។

រដ្ឋាភិបាល បានចង្អុលបង្ហាញថា វិធានការដើម្បីដោះស្រាយជនអន្តោប្រវេសន៍ ដែលចូលមកចក្រភពអង់គ្លេសដោយខុសច្បាប់ ដើម្បីដាក់ពាក្យស្នើសុំឋានៈជាជនភៀសខ្លួន បានក្លាយជាបន្ទុកហិរញ្ញវត្ថុធ្ងន់ធ្ងរ។
ចំនួនអ្នកដែលត្រូវបានឃុំខ្លួន និងទីតាំងនានា ដែលត្រូវបានឃុំខ្លួននៅពុំទាន់ដឹងច្បាស់នៅឡើយ។ ប៉ុន្តែ រដ្ឋាភិបាល និយាយថា ការឆ្មក់ចូលនៅទូទាំងប្រទេសត្រូវបានធ្វើឡើង។ ក្រុមគាំទ្រ សម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន បានថ្កោលទោសផែនការនិរទេស ដោយនិយាយថាវាបំពានសិទ្ធិមនុស្ស។ ក្រុមអ្នករិះគន់ បានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះវីដេអូដែលពួកគេនិយាយថា ផែនការនេះ បង្ហាញពីលក្ខណៈអមនុស្សធម៌។

ការទប់ស្កាត់ការចូលមកដោយខុសច្បាប់ គឺជាគោលនយោបាយចម្បងមួយរបស់រដ្ឋបាលនាយករដ្ឋមន្ត្រី លោក Rishi Sunak។ រដ្ឋបាល ទំនងជាកំណត់ចំពោះជើងហោះហើរនៃការនិរទេសដំបូងនឹងចាប់ផ្តើមនៅ ខែកក្កដា។ រដ្ឋបាលនេះ បានប្រកាសពីផែនការដើម្បីអនុវត្តការឆ្មក់ចូលចាប់បន្ថែមទៀតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ និងបញ្ជូនជើងហោះហើរទៅកាន់ប្រទេសរ៉្វាន់ដា ក្នុងរយៈពេល៩ ទៅ១១ សប្តាហ៍បន្ទាប់។