ប្រឡាយមេជ័យត្បូងប្រមាណ ៦០គីឡូម៉ែត្រ នឹងជួយបង្កើន​លទ្ធភាពការងារស្រោចស្រពបន្ថែម​លើផ្ទៃដីបង្កបង្កើនផល​ស្រូវប្រមាណ ៤៨០ហិកតា

2024/05/02 09:31:50 pm        724

កណ្ដាល៖ កសាងឡើងតាំងពីសម័យប៉ុលពត ប្រឡាយមេជ័យត្បូងបានជួបនូវស្ថានភាពគោករាក់ កក​កំណកល្បាប់ស្ទើរតែទាំងស្រុង មិនអាចដំណើរការស្រោចស្រព​បាន​តាម​តម្រូវ​ការ​នៅ​លើ​ផ្ទៃ​ដី​បង្ក​បង្កើន​ផលកសិកម្មដែលមានស្រាប់ បណ្តាលឱ្យប្រជាពលរដ្ឋ​ក្នុងឃុំជ័យធំ​ជួប​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់ ស​ម្រាប់វិស័យកសិកម្មក៏ដូចជាការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។

ផ្អែកតាម​ស្ថានភាពជាក់ស្តែង និងតាមការស្នើសុំរបស់អាជ្ញាធរដែនដីនៅក្នុងតំបន់ និងមន្ទីរ​ធនធាន​ទឹក និងឧតុនិយមខេត្តកណ្តាល ដើម្បីជួយ​រក​ដំណោះ​ស្រាយ​បញ្ហា​ទឹកជូ​នប្រ​ជាពលរដ្ឋ​នៅ​ក្នុង​ឃុំជ័យធំ ក្រសួងធនធានទឹក និងឧតុនិយម ដែលមាននាយកដ្ឋាន​វិស្វកម្ម​ជា​សេនាធិការ​បាន​ចាត់​ក្រុមកា​រងារបច្ចេកទេស ចុះពិនិត្យទីតាំង ស្ថានភាពប្រឡាយមេ និងធ្វើការសិក្សា​វាស់ស្ទង់​ប្រមូល​ទិន្នន័យ ចងក្រងឯកសារតាមលក្ខណៈបច្ចេកទេស ដើម្បីលើក​គម្រោង​ស្តារ​ប្រឡាយ​មេជ័យ​ត្បូង។

ក្នុងឆ្នាំ២០២៤ នេះដោយមានការគាំទ្រពីរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោម​ការ​ដឹកនាំ​​ប្រកប​ដោយ​ភាពឈ្លាស​វៃ​របស់​សម្តេចធិប​តីនាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ក្រសួង​ធនធានទឹក និងឧតុនិយមបានអនុវត្តគម្រោងស្តារប្រឡាយមេជ័យត្បូង និង​សាង​សង់​សំណង់​សិល្បការ្យមួយចំនួន ដើម្បីជួយដោះស្រាយបញ្ហាទឹកដល់ប្រជាពលរដ្ឋក្នុងឃុំជ័យធំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។

បើតាមលោក លាង ហួរ ប្រធានការដ្ឋានស្តារប្រឡាយមេជ័យត្បូងបានឱ្យដឹងថា ការងារសំខាន់ៗ ដែល​ត្រូវអនុវត្តរួមមាន៖ ទី១)ស្តារប្រឡាយមេជ័យត្បូង ប្រវែង ៥០០០ម៉ែត្រ ទី២)សាង​សង់​សំណង់​ទ្វារ​ទឹកលើប្រឡាយមេ(ទ្វារ២) ចំនួន ១កន្លែង ទី៣)សាងសង់​សំណង់​លូដោះ​ទឹក​លើ​ភ្លឺ​ប្រឡាយ​មេ​ចំនួន ៩កន្លែង ទី៤) សាងសង់សំណង់លូចម្លងលើប្រឡាយមេចំនួន ៤កន្លែង ទី៥)​សាង​សង់​សំណង់លូយកទឹកលើភ្លឺប្រឡាយមេចំនួន ២កន្លែង និងទី៦)សាង​សង់​សំណង់​ស្ទាក់​ទឹក​លើ​ប្រឡាយមេ(ទ្វារ២)ចំនួន ១កន្លែង។

លោក លាង ហួរ បានបន្តឱ្យដឹងថា ការងារស្តារប្រឡាយមេជ័យត្បូងបានចាប់ផ្តើមតាំងពីខែមករា ឆ្នាំ​២០២៤ គិតមកដល់ពេលនេះ វឌ្ឍនភាពការងារគម្រោងស្តារប្រឡាយមេជ័យត្បូង និង​ការ​សាង​សង់​សំណង់សិល្បការ្យ សម្រេចបានប្រមាណ ៦៨% ហើយការងា​រ​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។

ជាការរំពឹងទុក ក្រោយពីស្តារប្រឡាយមេជ័យត្បូង និងសាងសង់សំណង់សិល្បការ្យ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ជ័យធំ ស្រុកខ្សាច់កណ្តាល ប្រមាណ ១៩៥០​គ្រួសារ​នឹង​ទទួល​បាន​ប្រឡាយ​មេ​នាំ​ទឹក​មក​ស្រោច​ស្រព​បន្ថែមនៅដើមរដូវ ចុងរដូវវស្សា និងរដូវប្រាំងលើផ្ទៃដីបង្កបង្កើនផលកសិកម្ម ក្នុង​នោះ​មាន​ស្រូវវស្សាប្រមាណ ៤៨០ហិកតា ស្រូវប្រាំងប្រមាណ ៣០០​ហិកតា​(នៅ​លើ​ផ្ទៃ​ដី​ដដែល​) និងដំណាំរួមផ្សំប្រមាណ ១០ហិតា។ ជាមួយគ្នានេះដែរ ភ្លឺប្រឡាយ​មេ​នឹង​ក្លាយ​ជា​ផ្លូវ​គមនាគមន៍​ដ៏​សំខាន់សម្រាប់ធ្វើដំណើរនិងដឹកកសិផលក្នុងមូលដ្ឋានទៅទីប្រជុំជន ទីរួមខេត្ត-ក្រុង​។ គម្រោង​នេះ​ក៏នឹងចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហាប្រែប្រួល​អាកាសធាតុ​ដូចជា​គ្រោះ​រាំងស្ងួត និងទឹកជំនន់ និងចូលរួម​ទប់ស្កាត់​បាន​ការ​ទន្ទ្រាន​រំលោភ​យក​ដី​ប្រឡាយ​មេធ្វើជា​កម្មសិទ្ធិពីសំណាក់ជនខិលខូចផងដែរ។

សូមជម្រាបថា ប្រឡាយមេជ័យត្បូង ស្ថិតនៅក្នុងឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មាន​ចម្ងាយប្រមាណ ៦០គីឡូម៉ែត្រ ប៉ែកខាងជើងឆៀងខាងកើតរាជធានីភ្នំពេញ។ ប្រឡាយ​មេ​នេះ បានទទួលប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងពីទន្លេតូច ដែលមានសារ​សំខា​ន់​សម្រាប់​ប​ម្រើ​ឱ្យ​ប្រជាជនក្នុងភូមិចំនួន៦ នៃឃុំជ័យធំ ក្នុងការងារស្រោចស្រព​បន្ថែម​លើ​ផ្ទៃ​ដីបង្ក​បង្កើន​ផល​កសិកម្ម​ស្រូវវស្សាប្រមាណ ៤៨០ហិកតា៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm