ឆ្នាំ២០២៣ ផ្លូវអភិវឌ្ឍន៍ជនបទក្នុងខេត្ត៦៧២ខ្សែបានកសាងរួចរាល់ នាំអោយការធ្វើដំណើររបស់ប្រជាពលរដ្ឋងាយស្រួលជាងមុន

2024/05/02 09:47:27 pm        219

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង បានសំដែងនូវការដឹងគុណ និងសប្បាយចិត្តជាខ្លាំងចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយនៅក្នុងឆ្នាំ២០២៣នេះ ពួកគាត់ទទួលបានផ្លូវកៅស៊ូ ផ្លូវបេតុង ផ្លូវក្រាលគ្រួសក្រហម ផ្លូវក្រាលដីស ចំនួន៦៧២ខ្សែ ស្មើនឹងជិត២ពាន់គីឡូម៉ែត្រធ្វើអោយពួកគាត់លែងព្រួយបារម្ភពីបញ្ហាសុខភាពដោយសារធូលីហុយទៀត ព្រោះផ្លូវទាំងនោះបានក្លាយជាផ្លូវកៅស៊ូ ផ្លូវក្រាលគ្រួសក្រហម ផ្លូវបេតុង ផ្លូវដីស មានប្រព័ន្ធអគ្គីសនី និងមានទឹកស្អាតប្រើប្រាស់មិនចាញ់ទីក្រុងឡើយ។

 ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងបញ្ជាក់ថា៖ កាលពីមុនផ្លូវទាំងនេះ ជាផ្លូវរទេះកាត់ស្រែ កាត់ព្រៃ ក្រោយមកទៀតរាជរដ្ឋាភិបាលបានប្រែក្លាយផ្លូវជនបទទាំងនោះទៅជាផ្លូវក្រាលគ្រួសក្រហម ផ្លូវក្រាលដីស ផ្លូវបេតុង និងផ្លូវកៅស៊ូ ។ ផ្លូវដែលធ្លាប់ពិបាកធ្វើដំណើរពីមុន ពេលនេះប្រជាពលរដ្ឋបានធ្វើដំណើរទៅមកងាយស្រួលជាងមុន ចំណេញពេលវេលា និងសន្សំសំចៃប្រាក់កាសទៀតផង។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ បានប្រែក្លាយផ្លូវទាំងអស់នោះទៅជាផ្លូវកៅស៊ូDBST, ផ្លូវបេតុង, ផ្លូវក្រាលគ្រួសក្រហម, ផ្លូវដីស បានជាច្រើនខ្សែក្នុងខេត្ត និងបានកសាងស្ពានថ្មី ដាក់លូប្រអប់ និងលូមូល នាំប្រជាពលរដ្ឋតាមេជនបទក្នុងខេត្តទាំងអស់អាចធ្វើដំណើរទៅមកបានងាយស្រួលទាំងទៅមណ្ឌលសុខភាព ទៅវត្តអារាម ទៅមកសាលារៀន ងាយស្រួលក្នុងការដឹកកសិផល និងមន្ត្រីរាជការទៅមកធ្វើការជាដើម។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា៖ គម្រោងកែលម្អផ្លូវជនបទក្នុងខេត្តកំពង់ឆ្នាំងនាឆ្នាំ២០២៣នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទ កសាងបានចំនួន៦៧២ខ្សែ ស្មើនឹង១៩៥១,៩៦គីឡូម៉ែត្រ ក្នុងនោះមានផ្លូវកៅស៊ូDBSTចំនួន៨៣ខ្សែ មានប្រវែងជាង៥៥៣គីឡូម៉ែត្រ, ផ្លូវក្រាលគ្រួសក្រហមចំនួន៥៥៦ខ្សែ ស្មើនឹងជាង១២៨៧គីឡូម៉ែត្រ, ផ្លូវក្រាលថ្មភ្នំចំនួន១០ខ្សែ ស្មើនឹងជាង២៧គីឡូម៉ែត្រ, ផ្លូវដីសចំនួន១៩ខ្សែ ស្មើនឹងប្រវែង៥៦គីឡូម៉ែត្រ។ 

 មន្ទីរអភិវឌ្ឍន៍ជនបទបានអនុវត្តថែទាំជាប្រចាំផ្លូវក្រាលគ្រួសក្រហមចំនួន១៥ខ្សែ ប្រវែងជាង១០៨គីឡូម៉ែត្រ, ស្ថិតស្រុកសាមគ្គីមានជ័យ, ស្រុករលាប្អៀរ, ស្រុកទឹកផុស, ស្រុកកំពង់ត្រឡាច អនុវត្តបាន១០០%។ ថែទាំផ្លូវDBSTចំនួន៧ខ្សែ ប្រវែងជាង៥២គីឡូម៉ែត្រ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ និងស្រុករលាប្អៀរ អនុវត្តបាន១០០%។ បានថែទាំខួបផ្លូវក្រាលគ្រួសក្រហមចំនួន៣ខ្សែ ប្រវែងជាង២៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំត្រងិល ឃុំស្វាយរំពារ ស្រុកកំពង់លែង, ឃុំថ្មឥដ្ឋ ឃុំឈូកស ស្រុកកំពង់ត្រឡាច, ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស អនុវត្តបាន១០០%។

 ក្នុងគម្រោងកែលម្អផ្លូវជនបទឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានដាក់ប្រព័ន្ធអគ្គិសនី និងប្រេព័ន្ធទឹកស្អាតនៅតាមបណ្តោយផ្លូវមួយចំនួនរួចជាស្រេច ដែលរឹតតែផ្តល់ភាពងាយស្រួលដល់ជិវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជួយដល់សុខភាព សន្សំសំចៃថវិកាក្នុងគ្រួសារ ចំណេញពេលវេលា និងងាយស្រួលក្នុងការប្រាស្រ័យទាក់ទងគ្នាផងដែរ ៕ ដោយ ៖ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រី៖ សៀវភៅ «ស្នាមញញឹមខ្មែរ» ជាការចូលរួមលើកតម្កើង និងផ្សព្វផ្សាយអត្តសញ្ញាណ វប្បធម៌ និងគុណតម្លៃជាតិទៅកាន់ពិភពលោក
2026/11/02 06:16:59 pm        1
ប្រមុខការពារជាតិ អញ្ជើញចុះពិនិត្យទីតាំងរៀបចំ ពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច និងស្ថានភាពទូទៅនៅតំបន់ចុងឃ្នាស់ និងតំបន់កំពង់ភ្លុក
2026/11/02 04:28:37 pm        1
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីចម្រើនព្រះបរិត្ត បុណ្យកឋិនទានមហាសាមគ្គី នៅវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ស្ថិតនៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
2026/11/02 04:28:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សយ៉ាងតិច ១៩នាក់ ស្លាប់ក្នុងការវាយប្រហាររបស់កងទ័ពវ៉េណេស៊ុយអេឡា លើជំរុំក្រុមឧទ្ទាមកូឡុំប៊ី

2026/11/02 07:22:31 pm
​ក្រុង​គីវ៖ រុស្ស៊ីចាប់ផ្ដើម​ការវាយប្រហារឡើងវិញ លើតំបន់ Kherson របស់អ៊ុយក្រែន ក្រោយ​បទឈប់បាញ់បញ្ចប់
2026/11/02 06:36:25 pm
​រដ្ឋមន្ត្រីការបរទេសចិនជំរុញឱ្យមានការសន្ទនា ដើម្បីដោះស្រាយជម្លោះ នៅមជ្ឈិមបូព៌ា
2026/11/02 06:33:24 pm
​រដ្ឋមន្ត្រី៖ សៀវភៅ «ស្នាមញញឹមខ្មែរ» ជាការចូលរួមលើកតម្កើង និងផ្សព្វផ្សាយអត្តសញ្ញាណ វប្បធម៌ និងគុណតម្លៃជាតិទៅកាន់ពិភពលោក
2026/11/02 06:16:59 pm
​វិបត្តិរដ្ឋាភិបាលបែលហ្ស៊ិក កំពុង​លេច​ឡើង ខណៈការចរចាថវិកាដួល​រលំ​
2026/11/02 06:09:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/03 05:58:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/02 10:14:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/01 03:25:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/02 12:39:50 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm