អាមេរិកចាញ់រុស្ស៊ីក្នុងសមរភូមិភូមិសាស្ត្រនយោបាយ នៅទ្វីបអាហ្វ្រិក

2024/05/02 11:16:38 pm        45

ការរំពឹងថា ការដកកងកម្លាំងអាមេរិកចេញពីប្រទេសនីហ្សេ នឹងបង្កគ្រោះថ្នាក់ដល់ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរបស់សហរដ្ឋអាមេរិក និងផ្តល់ឥទ្ធិពលដល់រុស្ស៊ីបន្ថែមទៀត នៅក្នុងទ្វីបអាហ្រ្វិក នៅពេលដែលទំនាក់ទំនងអាមេរិក និងលោកខាងលិចនៅលើទ្វីបនេះ បែកបាក់។

មន្ទីរបញ្ចកោណ បាននិយាយថា ទាហានប្រហែល ១.000នាក់ នៅក្នុងប្រទេសនីហ្សេ ត្រូវបានគេរំពឹងថានឹងដកខ្លួនចេញពីប្រទេសជាយថាហេតុ បន្ទាប់ពីការបញ្ចប់នៃកិច្ចចរចាកម្រិតខ្ពស់ដែលកំពុងបន្តរវាង ទីក្រុងនីញ៉ាម៉េ (Niamey) និងទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីរដ្ឋប្រហារយោធា នៅក្នុងប្រទេសអាហ្វ្រិក កាលពីឆ្នាំមុន។

ការដកខ្លួនដោយបង្ខំពីប្រទេសនីហ្សេ គឺជាឧបសគ្គដ៏ធំមួយសម្រាប់យោធាអាមេរិក នៅពេលដែលខ្លួន ប្រយុទ្ធនឹងក្រុមជ្រុលនិយមឥស្លាម នៅទូទាំងសាហែល (Sahel) ជាតំបន់ដែលមានភាពជ្រួលច្របល់ លាតសន្ធឹងពីប្រទេសសេណេហ្គាល់នៅអាហ្វ្រិកខាងលិច រហូតដល់សមុទ្រក្រហម។

ហានិភ័យសម្រាប់សហរដ្ឋអាមេរិក គឺមិនត្រឹមតែទុកឲ្យក្រុមអាយស៊ីស ( ISIS)  ក្រុមបូកូហារ៉ាម ( Boko Haram) និងក្រុមបះបោរផ្សេងទៀត បន្តគ្រប់គ្រងនៅក្នុងប្រទេសនេះប៉ុណ្ណោះទេ ថែមទាំងឥទ្ធិពលដែលកំពុងកើនឡើងរបស់រុស្ស៊ី អ៊ីរ៉ង់ និងចិន ដែលសុទ្ធតែកំពុងប្រឹងប្រែង ដើម្បីអំណាច នៅក្នុងទ្វីបអាហ្រ្វិក រួមជាមួយនឹងលោកខាងលិច។

ប៉ុន្តែមហាអំណាចលោកខាងលិចដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ហាក់ដូចជាបាត់បង់សមរភូមិក្នុងតំបន់សាហែល។

លោក Joseph Siegle នាយកស្រាវជ្រាវនៃមជ្ឈមណ្ឌលអាហ្វ្រិកសម្រាប់ការសិក្សាយុទ្ធសាស្ត្រនៅសាកលវិទ្យាល័យការពារជាតិ ដែលផ្តល់មូលនិធិដោយមន្ទីរបញ្ចកោណ បាននិយាយថា៖ «មានភាពខ្វះនូវ         កិច្ចសហប្រតិបត្តិការសន្តិសុខអន្តរជាតិទាំងស្រុង»។ «ពួកគេទាំងអស់ គឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ក្នុងតំបន់ទូលំទូលាយ ដើម្បីព្យាយាមគាំទ្រប្រទេសទាំងនោះ»។

អត្ថបទដែលទាក់ទង

អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am       
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        216
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        204

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm