
រុស្សី បានបញ្ជាឲ្យបញ្ជូនសព្វាវុធបន្ថែមទៀត ទៅកាន់សមរភូមិជួរមុខ ក្នុងប្រទេសអ៊ុយក្រែន ក្នុងកិច្ចប្រឹងប្រែង ដើម្បីបង្កើនបរិមាណដ៏សំខាន់មួយ មុនពេលជំនួយយោធារបស់សហរដ្ឋអាមេរិក មកដល់ទីក្រុងគីវ។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បាននិយាយថា «ដើម្បីរក្សាល្បឿននៃការវាយលុកនោះ… វាចាំបាច់ក្នុងការបង្កើនបរិមាណ និងគុណភាពនៃអាវុធ និងគ្រឿងយុទ្ធោបករណ៍ដែលផ្គត់ផ្គង់ដល់កងទ័ព ជាចម្បង»។
កងកម្លាំងរបស់ទីក្រុងមូស្គូ បានរុលចូលទៅមុខជាប្រចាំថ្ងៃ នៅភាគខាងកើតអ៊ុយក្រែន ខណៈដែលពួកគេបានវាយប្រហារយ៉ាងហោចណាស់ ៧ទិសដៅផ្សេងគ្នា។
ចំណែកទីក្រុងគីវ បានព្រមានថា ទាហានរហូតដល់ ២៥.000 នាក់ ត្រូវបានបញ្ជូនទៅប្រយុទ្ធដើម្បីការពារទីក្រុងចាស៊ីវ យ៉ារ (Chasiv Yar) ដែលជាទីក្រុងយុទ្ធសាស្ត្រ នៅភាគខាងលិចទីក្រុង Bakhmut នៃតំបន់ដូណិតស្ក៍។
កងកម្លាំងអ៊ុយក្រែនដែលការពារតំបន់នោះ ដែលជាទីតាំងសំខាន់មួយក្នុងការការពារតំបន់Donbas កាន់តែទូលំទូលាយ បានត្អូញត្អែរកាលពីថ្ងៃពុធថា ពួកគេនៅតែរង់ចាំការផ្គត់ផ្គង់គ្រាប់រំសេវថ្មីៗពីសហរដ្ឋអាមេរិក ចំពេលមានការវាយប្រហារកាន់តែខ្លាំងពីទាហានរុស្ស៊ី។
ទីក្រុងចាស៊ីវ យ៉ារ គឺស្ថិតនៅលើភ្នំដែលផ្តល់នូវរបាំងធម្មជាតិជួយទីក្រុងគីវ ក្នុងការការពារខ្សែបណ្តាញផ្គត់ផ្គង់ដ៏សំខាន់ នៅភាគខាងជើង ក៏ដូចជារដ្ឋធានីKramatorskនៃតំបន់នេះដែរ។