លោក Biden បន្ទោសបញ្ហាសេដ្ឋកិច្ចរបស់ចិន ជប៉ុន និងឥណ្ឌាថា ដោយសារ «ការរើសអើងជនបរទេស»

2024/05/02 11:36:03 pm        33

ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា «ការរើសអើងជនបរទេស» ឬ «ជាតិនិយមជ្រុលពេក» នៅក្នុងប្រទេសចិន ជប៉ុន និងឥណ្ឌា កំពុងរំខានដល់កំណើនសេដ្ឋកិច្ចរបស់ពួកគេ ខណៈដែលលោកបានអះអាងថា វត្តមានជនអន្តោប្រវេសន៍ គឺល្អសម្រាប់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។

ក្នុងព្រឹត្តិការណ៍រៃអង្គាសថវិកា នៅទីក្រុងវ៉ាស៊ីនតោន សម្រាប់យុទ្ធនាការរបស់លោក ក្នុងការស្វែងរកការជាប់ឆ្នោតឡើងវិញឆ្នាំ២០២៤ លោក Biden បានប្រាប់ថា៖ «ហេតុផលមួយក្នុងចំណោមហេតុផលដែលធ្វើឲ្យសេដ្ឋកិច្ចរបស់យើងរីកចម្រើន គឺដោយសារតែអ្នកទាំងអស់គ្នា និងមនុស្សជាច្រើនទៀត។ ហេតុអ្វី? ដោយសារតែយើងស្វាគមន៍ជនអន្តោប្រវេសន៍»។

លោកបានបន្ថែមថា៖ «ហេតុអ្វីបានជាចិនជាប់គាំងផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ហេតុអ្វីបានជាជប៉ុនមានបញ្ហា ហេតុអ្វីបានជារុស្ស៊ី ហើយហេតុអ្វីបានជាឥណ្ឌា ព្រោះពួកគេ គឺជាអ្នករើសអើងជនបរទេស។ ពួកគេមិនចង់បានជនអន្តោប្រវេសន៍នោះទេ។ ជនអន្តោប្រវេសន៍ គឺជាអ្វីដែលធ្វើឲ្យប្រទេសយើងរឹងមាំ»។

គួរបញ្ជាក់ថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករក្នុងខែមេសាថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ នឹងធ្លាក់ចុះនៅឆ្នាំ២០២៤ បើប្រៀបនឹងឆ្នាំមុន ដោយមានកំណើនចាប់ពី ០,៩ភាគរយនៅក្នុងប្រទេសកំពុងអភិវឌ្ឍខ្លាំង គឺជប៉ុន រហូតដល់ ៦,៨ភាគរយ ក្នុងប្រទេសកំពុងរីកចម្រើន គឺឥណ្ឌា។

ការព្យាករណ៍នេះ បានបង្ហាញទៀតថា សហរដ្ឋអាមេរិកនឹងមានកំណើនសេដ្ឋកិច្ច ២,៧ភាគរយ ដែលលឿនជាងអត្រា ២,៥ភាគរយរបស់ប្រទេសនេះ ក្នុងឆ្នាំ២០២៣។ ហើយអ្នកសេដ្ឋកិច្ចជាច្រើនចាត់ទុកថា លទ្ធផលល្អប្រសើរជាងការរំពឹងទុកនេះ គឺមួយផ្នែកដោយសារជនអន្តោប្រវេសន៍ដែលពង្រីកកម្លាំងពលកម្មរបស់ប្រទេស។

តែយ៉ាងណាក្ដី ការព្រួយបារម្ភអំពីចំនួនជនអន្តោប្រវេសន៍ច្រើនខុសប្រក្រតី បានក្លាយជាបញ្ហាធំចម្បង សម្រាប់អ្នកបោះឆ្នោតអាមេរិកជាច្រើន នៅមុនការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        175
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        162
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm