ជនជាតិប៉ាឡេស្ទីនខ្លះនិយាយថា ការតវ៉ានៅបរិវេណសាលាអាមេរិកផ្ដល់ «ក្តីសង្ឃឹម» ដល់ពួកគេ

2024/05/02 11:42:00 pm        82

ដោយមានចម្ងាយរាប់ពាន់គីឡូម៉ែត្រពីកន្លែងតវ៉ា នៅបរិវេណសាលា ដែលបានបែងចែកជនជាតិអាមេរិក ជនជាតិប៉ាឡេស្ទីនផ្លាស់ទីលំនៅមួយចំនួន កំពុងបង្ហាញពីសាមគ្គីភាពជាមួយបាតុករប្រឆាំងសង្រ្គាម និងសម្ដែងការដឹងគុណ ចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ។

សារគាំទ្រជាច្រើន ត្រូវបានសរសេរនៅលើតង់មួយចំនួន នៅភាគខាងត្បូងទីក្រុង Rafah ជាកន្លែងដែលមនុស្សផ្លាស់ទីលំនៅប្រហែល ១លាននាក់ បានស្វែងរកទីជម្រក ដើម្បីគេចពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល និងការប្រយុទ្ធគ្នាផ្លូវគោកដែលមន្ត្រីសុខាភិបាលហ្គាហ្សាបាននិយាយថា បានសម្លាប់មនុស្សជាង ៣៤.០០០នាក់។

សារមួយ ដែលសារព័ត៌មាន Reuters បានកាត់ចេញពីវីដេអូ បានសរសេរថា៖ «សូមអរគុណ សាកលវិទ្យាល័យអាមេរិក»។ ចំណែកសារមួយទៀត បានរៀបរាប់ថា៖ «សូមអរគុណដល់និស្សិតទាំងអស់ដែលមានសាមគ្គីភាពជាមួយហ្កាហ្សា។ សាររបស់អ្នកទាំងអស់គ្នាបានមកដល់ពួកយើងហើយ»។

គួរបញ្ជាក់ថា ភាពតានតឹងបានកើនឡើងកាន់តែខ្លាំងនៅក្នុងបរិវេណសាលា នៅទូទាំងសហរដ្ឋអាមេរិក ដោយនគរបាលក្នុងឧបករណ៍បង្ក្រាបកុបកម្ម បានចាប់ខ្លួនមនុស្សរាប់សិបនាក់ នៅសាកលវិទ្យាល័យ Columbia ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃទី៣០ ខែមេសា ហើយមន្រ្តីនៅទូទាំងប្រទេស បានប៉ះទង្គិចជាមួយបាតុករគាំទ្រប៉ាឡេស្ទីន ដែលបានធ្វើជំរំ និងរឹបអូសអគារសិក្សានៅតាមស្ថាប័នផ្សេងៗ។

ក្រុមបាតុករ បាន និងកំពុងអំពាវនាវឲ្យសាកលវិទ្យាល័យដកខ្លួនចេញពីក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ហើយខ្លះបានប្តេជ្ញាថា នឹងមិនថយក្រោយជាដាច់ខាត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm