មន្ត្រីអាមេរិកជំរុញឲ្យចិន និងរុស្ស៊ីប្រកាសមានតែមនុស្សទេគ្រប់គ្រងអាវុធនុយក្លេអ៊ែរ មិនមែន AI ឡើយ

2024/05/02 11:48:17 pm        67

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ នៅថ្ងៃព្រហស្បតិ៍ (ទី២ ខែឧសភា) បានជំរុញឲ្យប្រទេសចិន និងរុស្ស៊ី ត្រូវតែស្របនឹងការប្រកាសរបស់សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ដែលថា មានតែមនុស្សប៉ុណ្ណោះ ពោលគឺមិនមែនបញ្ញាសិប្បនិម្មិត (AI) នោះឡើយ ធ្វើការសម្រេចចិត្ត ជុំវិញការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ។

មន្ត្រីគ្រប់គ្រងអាវុធរបស់ក្រសួងការបរទេសអាមេរិក លោក Paul Dean បានប្រាប់សន្និសីទសារព័ត៌មានតាមអនឡាញថា ទីក្រុងវ៉ាស៊ីនតោនបានធ្វើការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ និងរឹងមាំថា មនុស្សបានគ្រប់គ្រងទាំងស្រុងលើអាវុធនុយក្លេអ៊ែរ ដោយបន្ថែមថា បារាំង និងអង់គ្លេស ក៏បានប្រកាសដូចគ្នាដែរ។

លោក Dean អនុរដ្ឋមន្ត្រីនៃការិយាល័យគ្រប់គ្រងអាវុធ ទប់ស្កាត់ និងស្ថិរភាព បាននិយាយថា៖ «យើងនឹងស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍ស្រដៀងគ្នារបស់ប្រទេសចិន និងសហព័ន្ធរុស្ស៊ី»។

ដោយសំដៅទៅលើសមាជិកអចិន្ត្រៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោកបានបន្ថែមថា៖ «យើងគិតថា វាជាបទដ្ឋានដ៏សំខាន់បំផុតនៃឥរិយាបថប្រកបដោយការទទួលខុសត្រូវ ហើយយើងគិតថា វាជាអ្វីដែលនឹងត្រូវបានស្វាគមន៍យ៉ាងខ្លាំងក្លា»។

ការលើកឡើងបែបនេះរបស់លោក Dean ធ្វើឡើងនៅពេលដែលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden ព្យាយាមពិភាក្សាយ៉ាងស៊ីជម្រៅដាច់ដោយឡែកពីគ្នា ជាមួយប្រទេសចិន ជុំវិញគោលនយោបាយអាវុធនុយក្លេអ៊ែរ និងការរីកចម្រើន AI។

ពាក់ព័ន្ធនឹងការលើកឡើងនេះ ក្រសួងការពារជាតិចិន មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ ប្រទេសចិន ដែលកំពុងពង្រីកសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ខ្លួន បានជំរុញកាលពីខែកុម្ភៈថា មហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុត គួរតែចរចារលើសន្ធិសញ្ញាមិនប្រើប្រាស់ដំបូង រវាងគ្នាទៅវិញទៅមក៕

អត្ថបទដែលទាក់ទង

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        8
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        32
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm