
សមាជិកព្រឹទ្ធសភាប្រជាធិបតេយ្យអាមេរិក កាលពីថ្ងៃពុធ បានជំរុញឲ្យលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) រួមបញ្ចូលការការពារយ៉ាងតឹងរ៉ឹងមិនរីកសាយភាយ នៅក្នុងកិច្ចព្រមព្រៀងថាមពលនុយក្លេអ៊ែរណាមួយជាមួយអារ៉ាប៊ីសាអ៊ូឌីត ដែលអាចមកជាផ្នែកមួយនៃការធ្វើប្រក្រតីភាពនៃកិច្ចព្រមព្រៀងទំនាក់ទំនង ដែលសម្របសម្រួលដោយទីក្រុងវ៉ាស៊ីនតោនរវាងព្រះរាជាណាចក្រនេះ និងអ៊ីស្រាអែល។
រដ្ឋបាលលោក បៃដិន បានកំពុងពិភាក្សាជាមួយអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីស្រាអែល លើកិច្ចព្រមព្រៀងសន្តិភាពដ៏សំខាន់មួយ ចាប់តាំងពីមុនការវាយប្រហារដ៏សាហាវឃោរឃៅកាលពីថ្ងៃទី៧ ខែតុលា ពីក្រុមហាម៉ាសលើអ៊ីស្រាអែល ហើយកិច្ចពិភាក្សា បានបន្តក្នុងអំឡុងពេលសង្រ្គាមអ៊ីស្រាអែលលើក្រុមសកម្មប្រយុទ្ធនៅតំបន់ហ្កាហ្សា។
កិច្ចព្រមព្រៀងមួយ ដើម្បីជួយអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរនៅអារ៉ាប៊ីសាអ៊ូឌីត អាចផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកដែលនឹងផ្គត់ផ្គង់បច្ចេកវិទ្យា។
មន្ត្រីអាមេរិកម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា ការចរចាជាមួយក្រុងរីយ៉ាដ កំពុងដំណើរការ។
ព្រឹទ្ធសមាជិក លោក Edward Markey ដែលជាអ្នកតស៊ូមតិយូរមកហើយសម្រាប់ការការពារមិនរីកសាយភាយ បាននិយាយនៅក្នុងលិខិតមួយទៅកាន់មិត្តអ្នកប្រជាធិបតេយ្យលោក បៃដិនថា អារ៉ាប៊ីសាអ៊ូឌីត ដែលជា «ប្រទេសដែលមានកំណត់ត្រាសិទ្ធិមនុស្សដ៏គួរឲ្យភ័យខ្លាច» មិនអាចជឿទុកចិត្តបានក្នុងការប្រើប្រាស់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ក្នុងគោលបំណងសន្តិភាព ហើយនឹងប្រឹងប្រែងអភិវឌ្ឍន៍អាវុធនុយក្លេ អ៊ែរ។