បុគ្គលិកសាធារណៈរបស់វេណេហ្ស៊ុយអេឡា នឹងទទួលបានប្រាក់រង្វាន់ ១៣០ដុល្លារ ក្នុង ១ខែ

2024/05/02 05:27:44 pm        359

ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro កាលពីថ្ងៃពុធ (ទី១ ខែឧសភា) បាននិយាយថា បុគ្គលិកសាធារណៈ នៅវេណេហ្ស៊ុយអេឡា នឹងទទួលបានប្រាក់រង្វាន់ចំនួន ១៣០ដុល្លារ ក្នុង ១ខែ ដោយការលើកឡើងនេះ កើតមានចំពេលមានការទាមទារពីសំណាក់ពួកកម្មករសុំឲ្យដំឡើងប្រាក់បៀវត្សរ៍ និងប៉ុន្មានខែ នៅមុនការបោះឆ្នោតប្រធានាធិបតី ដែលលោក Maduro កំពុងស្វែងរកការឈ្នះអាណត្តិទី៣។

លោក Maduro បានផ្តល់ព័ត៌មានលម្អិតតិចតួច នៅក្នុងការប្រកាសរបស់លោក ប៉ុន្តែសមាជិកសភាគណបក្សកាន់អំណាច លោក Francisco Torrealba ក្រោយមកបានឲ្យដឹងនៅលើបណ្តាញសង្គមថា ប្រាក់រង្វាន់នឹងត្រូវបានបង់ជារូបិយប័ណ្ណក្នុងស្រុក គឺបូលីវ៉ារ៍ ដែលស្មើនឹងចំនួនកំណត់ជាដុល្លារអាមេរិក។ លោក Torrealba បានប្រាប់តាមរយៈបណ្ដាញសង្គម X ថា កម្មករនឹងទទួលបានប្រាក់ ៩០ដុល្លារ ដែលជា «ប្រាក់រង្វាន់ទប់ទល់នឹងវិបត្តិសេដ្ឋកិច្ច» និងចំនួន ៤០ដុល្លារទៀត សម្រាប់ថ្លៃម្ហូបអាហារ។

គួរបញ្ជាក់ថា ការដំឡើងប្រាក់ឈ្នួល នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា មិនបានធ្វើឡើងឲ្យទាន់នឹងល្បឿននៃការកើនឡើងអតិផរណាប្រចាំឆ្នាំ ២ខ្ទង់ និង ៣ខ្ទង់ដែលបានកត់ត្រាកាលពីឆ្នាំមុននោះឡើយ។ តម្លៃទំនិញប្រើប្រាស់ បានហក់ឡើង ៦៧,៧៥ភាគរយ ធៀបនឹងឆ្នាំមុន រហូតដល់ខែមីនា។

ប្រាក់ឈ្នួលអប្បបរមាប្រចាំខែចំនួន ១៣០បូលីវ៉ារ៍ ស្មើនឹង ៣,៥ដុល្លារ ក្នុងអត្រាផ្លូវការ មិនត្រូវបានកែសម្រួលនោះឡើយ ចាប់តាំងពីខែមីនា ឆ្នាំ២០២២ ប៉ុន្តែរដ្ឋាភិបាលបានទូទាត់ប្រាក់រង្វាន់ដល់បុគ្គលិកផ្នែកសាធារណៈ និងអ្នកចូលនិវត្តន៍។ ប្រាក់រង្វាន់ចុងក្រោយត្រូវបានដំឡើងដល់ ១០០ដុល្លារ ក្នុងខែកុម្ភៈ៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am