ភ្នំពេញ ៖ បន្ទប់ផ្ទះល្វែងនៅជាន់ទី២ នៅតាមបណ្តោយផ្លូវលេខ៣៧១ ត្រូវបានអគ្គិភ័យឆាបឆេះ បណ្តាល សម្ភារះមួយ ចំនួន រងការខូចខាតទាំងស្រុង តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើល ៣និង៣០នាទីរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ នៅចំណុច ផ្ទះលេខ ៣៨៨A ផ្លូវ៣៧១ ភូមិ អូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ ភ្លើង បានឆាបឆេះចេញពីជាន់ទី២នៃ ផ្ទះល្វែង ។ភ្លាមៗ បង្កអោយមានការភ្ញាក់ផ្អើល ដល់អាជ្ញាធរនិង សមត្ថកិច្ច បានទាក់ទង់រថយន្តពន្លត់អគ្គីភ័យ ចំនួន ៧គ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់ ហើយភ្លើងបានរលត់ទៅវិញ។
សមត្ថកិច្ចការិយាល័យ បង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះ នៃ ស្នងការនគរបាលរាជធានីភ្នំពេញបានអោយដឹងថា សម្ភារះ មួយ ចំនួន នៅក្នុងបន្ទប់គេង និងសម្ភារះប្រើប្រាស់មួយចំនួន នៅលើ បានរងការខូចខាតទាំងស្រុង តែពុំបណ្តាលអោយឆេះរាល់ដាល់ទៅផ្ទះអ្នកជិតខាងឡើយ។
ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះនគរបាល បានអោយដឹងថា បណ្តាលមកពី ឆ្លងចរន្ត អគ្គីសនី ហើយឆេះរាល់ដាល់ទៅសម្ភារះក្លាយជាអគ្គីភ័យតែម្តង ៕ អត្ថបទ៖ កុម្ភៈ










