ក្រុមតាលីបង់ រៀបចំផែនការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មថាមពល នៅអាហ្វហ្គានីស្ថានភាគ ខាងលិច

2024/05/03 12:35:01 am        374

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ប្រទេសនេះ បាននិយាយថា ក្រុមតាលីបង់ បានយល់ព្រមជាមួយប្រទេសកាហ្សាក់ស្ថាន និងតួម៉េនីស្ថាន ដើម្បីសាងសង់មជ្ឈមណ្ឌលដឹកជញ្ជូននៅប្រទេសអាហ្វហ្គានីស្ថានភាគខាងលិច ក្នុងគោលបំណងធ្វើឲ្យប្រទេសដែលហែកហួរដោយសង្រ្គាមក្លាយជាចំណុចដឹកជញ្ជូនដ៏សំខាន់សម្រាប់ការនាំចេញក្នុងតំបន់ រួមទាំងប្រេងពីប្រទេសរុស្ស៊ី ទៅកាន់អាស៊ីខាងត្បូងផងដែរ។

បន្ទាប់ពីកិច្ចប្រជុំរវាងតំណាងនៃប្រទេសទាំងបីក្នុងរដ្ឋធានីអាហ្វហ្គានីស្ថានកាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មស្តីទីតាលីបង់ លោក Nooruddin Azizi បានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមបច្ចេកទេស នឹងបង្កើតកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរ ក្នុងរយៈពេលពីរខែលើផែនការផ្លូវការសម្រាប់មជ្ឈមណ្ឌលនេះ ដែលប្រទេសទាំងបីនឹងវិនិយោគ បន្ទាប់ពីការចរចារយៈពេល ៦ខែ។

នៅពេលដែលជំនួយបរទេសដល់អាហ្វហ្គានីស្ថានធ្លាក់ចុះ ហើយសេដ្ឋកិច្ចកសិកម្មភាគច្រើន ត្រូវបានបំផ្លាញដោយគ្រោះរាំងស្ងួតជាប់រហូត រដ្ឋាភិបាលតាលីបង់ដែលមិនទទួលស្គាល់ជាផ្លូវការ បានប្រឈមមុខនឹងសំណួរអំពីរបៀបផ្តល់មូលនិធិដល់ការអភិវឌ្ឍ និងជៀសវាងការជាប់គាំងសេដ្ឋកិច្ច។

លោក Azizi បាននិយាយថា មជ្ឈមណ្ឌលថ្មីនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយ ដើម្បីទាញយកអត្ថប្រយោជន៍ពីទីតាំងយុទ្ធសាស្ត្ររបស់ប្រទេសអាហ្វហ្គានីស្ថាន ដែលធ្លាប់ជាផ្លូវឆ្លងកាត់សម្រាប់ផ្លូវពាណិជ្ជកម្មផ្លូវសូត្របុរាណ ដែលស្ថិតនៅចន្លោះអាស៊ីខាងត្បូង និងកណ្តាល និងមានព្រំដែនជាមួយប្រទេសចិន និងអ៊ីរ៉ង់។

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm        10
ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        12
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm