របាយការណ៍របស់UNនិយាយថា ៧២ភាគរយនៃលំនៅឋាននៅហ្កាហ្សាត្រូវបានបំផ្លាញ

2024/05/03 04:43:35 pm        172

យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី ២ ខែឧសភា បានឱ្យដឹងថា ការសាងសង់ឡើងវិញលំនៅឋានដែលបានបាក់បែកនៅតំបន់ហ្កាហ្សា នឹងត្រូវចំណាយពេលយ៉ាងហោចណាស់រហូតដល់ឆ្នាំ២០៤០ ប៉ុន្តែអាចអូសបន្លាយរហូតដល់ច្រើនទសវត្សរ៍។

រយៈពេលជិតប្រាំពីរខែ នៃការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បានបណ្តាលឱ្យមានការខូចខាតគិតជាទឹកប្រាក់រាប់ពាន់លានដុល្លារ។ អគារបេតុងខ្ពស់ៗបានក្លាយជាគំនរកម្ទេចកម្ទីរ ដោយមន្ត្រីអង្គការសហប្រជាជាតិម្នាក់ បាននិយាយសំដៅទៅលើ ទិដ្ឋភាពនៃការបំផ្លិចបំផ្លាញ។

ទិន្នន័យរបស់ដែនដីប៉ាឡេស្ទីន បង្ហាញថាលំនៅឋានប្រហែល ៨០.០០០ខ្នង ត្រូវបានបំផ្លាញនៅក្នុងជម្លោះ ដែលបង្កឡើងដោយការវាយប្រហារដ៏ឃោឃៅរបស់អ្នកប្រយុទ្ធក្រុមហាម៉ាស ទៅលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា។ ជាការសងសឹក ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់។

ការវាយតម្លៃរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និយាយថា តំបន់ហ្កាហ្សា នឹងត្រូវការពេលប្រហែល៨០ឆ្នាំ ដើម្បីស្តារលំនៅឋានឡើងវិញដែលត្រូវបានបំផ្លាញទាំងស្រុង។ របាយការណ៍ដាច់ដោយឡែកមួយ ដោយផ្អែកលើរូបភាពផ្កាយរណបវិភាគដោយអង្គការសហប្រជាជាតិ បានបង្ហាញថា ៨៥,៨% នៃសាលារៀននៅតំបន់ហ្កាហ្សា បានរងការបំផ្លាញ ចាប់តាំងពីថ្ងៃទី ៧ ខែតុលា។

ជាង ៧០% នៃសាលារៀននឹងត្រូវការការសាងសង់ឡើងវិញពេញលេញ។ ការវាយតម្លៃរបស់អង្គការ UNDP ធ្វើឱ្យមានការព្យាករណ៍ជាបន្តបន្ទាប់លើផលប៉ះពាល់សេដ្ឋកិច្ចសង្គមដោយសារសង្រ្គាម ដោយផ្អែកលើរយៈពេលនៃជម្លោះបច្ចុប្បន្ន ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        180
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        167
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm