ចលនាមហាជននៅបន្តយ៉ាងផុលផុសគាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ

2024/05/03 05:07:13 pm        286

បងប្អូនពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស​បានបន្តផុលផុសប្រកាស​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​នូវ​គម្រោង​«ព្រែកជីកហ្វូណនតេជោ»ខណៈចលនាយ៉ាងភ្លូកទឹកភ្លូកដីនេះពួកគេបញ្ជាក់ថា ចង់​ឃើញ​កម្ពុជាមានភាពរីកចម្រើនបន្ថែមទៀត និងមិនពឹងផ្អែកលើដង្ហើមអ្នកដទៃបន្តទៀត ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញពីកម្ពុជាទៅក្រៅប្រទេសនោះ។

ចលនា​ដែលបានបន្តប្រកាសគាំទ្រដល់ការអនុវត្តគម្រោង «ព្រែកជីកហ្វូណនតេជោ»ពីសំណាក់ មហា​ជន​នេះគឺបានធ្វើឡើងតាមរយៈវិដេអូឃ្លីបដាច់ដោយឡែកពីគ្នា ជាក្រុមផង និងម្នាក់ផង ដោយ​ពួក​លើក​ឡើងដូចៗគ្នាថា ការធ្វើព្រែកជីកហ្វូណនតេជោនេះ នឹងធ្វើឲ្យចរន្តសេដ្ឋកិច្ច​កម្ពុជា​កាន់​តែរី​កចម្រើន បន្ថែមទៀតដូចអ្វីដែលសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និង​ជា​ប្រធាន​គណបក្សប្រជា ជនកម្ពុជា​បាន​ប្រកាស​ពន្យល់​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​យ៉ាង​ដូច្នេះ​ដែរ​។

ជាមួយនឹងការប្រកាសគាំទ្រនូវគម្រោងព្រែកជីកហ្វូណនតេជោនេះ បងប្អូនប្រជាពលរដ្ឋខ្មែរទាំង ក្នុង និងក្រៅប្រទេសទាំងនោះក៏បានប្រកាសថ្លែងអំណរគុណ និង​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​គោល​ជំហរ​ របស់រាជរដ្ឋាភិបាលមិនកែប្រែចំពោះគម្រោងនៃការធ្វើ«ព្រែកជីកហ្វូណនតេជោ»នេះផងដែរ មួយ​វិញទៀត ពួកគេក៏ប្រកាសគាំទ្រអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន យ៉ាងម៉ឺងម៉ាត់ថា កម្ពុជា​មិនរាថយ និង បិទផ្លូវចចារជាមួយប្រទេសជិតខាងទាក់ទងនឹងគម្រោងនេះផងដែរ។

ការ​ប្រកាសគាំទ្ររបស់បងប្អូនប្រជាពរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសយ៉ាងភ្លូកទឹកភ្លូកដីនេះគឺបាន ធ្វើ​ឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និង​ជា​ប្រធាន​គណបក្ស​កាន់​អំណាច បានប្រកាសមិនរាថយចំពោះការធ្វើនូវព្រែកជីក ហ្វូណនតេជោ ហើយសុខចិត្ត​យក​ជីវិត​​មក​ដាក់ចំពោះគម្រោងនេះ បើទោះបីជាមានការប្រឆាំងពីប្រទេសជិតខាង និងក្រុម​ជន​អគតិ​មួយ​ក្តាប់​តូច​យ៉ាងណាក៏ដោយនោះ។

គម្រោង​«ព្រែកជីកហ្វូណនតេជោ» តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្ត​កណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែក​ជីក​ហ្វូណន​តេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់​បន្ថយ​តម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកក​ស្ទះ​ចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លង​កាត់​ទំនិញ​ពី​កម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍ​ផែរ​ណប​ថ្មី​ៗ​ជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយ​រំដោះ​ទឹកជំនន់​ក្នុង​រដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និង​ការ​វិនិយោគ​ផ្សេងៗ​ជា​ច្រើនទៀត និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍​ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជាតែម្តង។

បើតាម​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអះអាងថា ព្រែកជីកហ្វូ ណន​តេជោ អាចនឹងបើកការដ្ឋានសាងសង់នូវចុងឆ្នាំ២០២៤ឬយូរបំផុតដើមឆ្នាំ២០២៥ បើ​ទោះ​ជា​គ្មាន លុយពីបរទេសក៏​កម្ពុជា​នឹងខិតខំ​ធ្វើយ៉ាង​ណាឲុ្យ​គម្រោង​នេះ​ឲ្យស​ម្រេច​ទាល់​តែ​បាន​ផង​ដែរ​៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm