ឯកឧត្តម ស៊ុន ចាន់ថុល ធ្វើបទបង្ហាញអំពីគម្រោងព្រែកជីកហ្វូណនតេជោ ជូន​អង្គទូត​ទាំងអស់​នៅកម្ពុជា

2024/05/03 11:32:52 am        253

នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋ​មន្ត្រី​អនុ​ប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បាន​ធ្វើ​បទ​បង្ហាញ​អំពីការខិតខំ​ប្រឹងប្រែង​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ ក្នុងការអូសទាញវិនិយោគ ផែនការ​រួមទាំង​សមិទ្ធផល​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល​ អាណត្តិ​ទី៧ និងគម្រោងព្រែកជីកហ្វូណនតេជោជូនដល់អង្គទូតទាំងអស់នៅកម្ពុជា នៅក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។

កិច្ចប្រជុំនេះមានការចូលរួមពីអគ្គរាជទូត/ រដ្ឋទូត និងតំណាងស្ថានទូតសរុបចំនួន ២៧ នាក់ ក្នុង​នោះ​មានអគ្គរាជទូត/រដ្ឋទូតចំនួន ៥ នាក់ និងតំណាងស្ថានទូតចំនួន ២២ នាក់។ ចំពោះ​ស្ថាន​ទូត​វៀតណាមមានតំណាងចំនួន ២ នាក់បានចូលរួមផងដែរ។

ជាកិច្ចចាប់ផ្ដើម​នៃ​កិច្ចប្រជុំ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីអនុប្រធានទី១ ក្រុម​ប្រឹក្សា​អ​ភិវឌ្ឍកម្ពុជា បានធ្វើបទបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជា​ពិសេស​ក្រោម​ការ​ដឹកនាំ​ដោយ​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា កាល​ពី​អាណត្តិ​មុន​ៗ និងបានផ្ដួចផ្ដើមបង្កើតគម្រោងព្រែកជីកនេះ និងក្រោមការ​ដឹកនាំ​ដោយ​សម្ដេច​មហាបវរធិតបី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាក្នុងអាណត្តិទី៧នេះ បានយកចិត្តទុកដាក់ និង​ខិតខំ​ការសាង អភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនោះកម្រោងព្រែកជីកហ្វូណនតេជោ គឺ​ជា​គម្រោង​មួយដែលមានការសិក្សាច្បាស់លាស់ពីអ្នកជំនាញជាតិ-អន្តរជាតិ​លំដាប់​ពិភព​លោក​ជិត ៥០ជាង ប្រើរយៈពេល ២៦ខែ​ទម្រាំឈាន​ដល់​ការ​សម្រេច​អនុវត្ត​ផ្លូវ​ការ​គម្រោង​ព្រែកជីក​ហ្វូនណន​តេជោជា​ផ្លូវការ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានធ្វើបទបង្ហាញយ៉ាងលម្អិតទៅកាន់ អគ្គរាជទូត/រដ្ឋទូត និង​តំណាង​ស្ថានទូតនានាអំពីគុណប្រយោជន៍ ផ្នែកសេដ្ឋកិច្ច និងសង្គម​នៃ​ការ​អនុវត្ត​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោនេះ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា គម្រោងព្រែកជីកនេះ កម្ពុជា​បាន​សិក្សា​ច្បាស់លាស់រួចហើយ គឺមិនបង្កផលប៉ះពាល់​ដល់​បណ្ដា​ប្រទេសជា​មិត្តជិ​ត​ខាង​ឬប្រ​ជាពលរដ្ឋ​នៅក្នុងប្រទេសកម្ពុជាឡើយ។ ប៉ុន្ដែផ្ទុយទៅវិញ​បាន​ផ្ដល់​ផល​ប្រយោជន៍​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចកម្ពុជា ជាពិសេសពលរដ្ឋជាង ១ លាននាក់ ដែលរស់​នៅ​តាម​បណ្ដោយ​ព្រែក​ជីក​នេះ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ការកសាងព្រែកជីកហ្វូណនតេជោ បានកសាង​ឡើង​តាមរយៈ​ព្រែកជីក​ចាស់​របស់​កម្ពុជា​ដែល​ធ្លាប់​មាន​ស្រាប់​ចាប់​តាំង​ពី​ការ​កសាង​បណ្ដាញ​ផ្លូវ​ទឹក​ចាស់​របស់​អាណាចក្រហ្វូណន។ ដូច្នេះគម្រោង​នៃការ​កសាង​ព្រែកជីក​នេះ​មិន​ត្រឹម​តែ​មិន​ប៉ះពាល់​ដល់​បរិស្ថាន និងសង្គមប៉ុណ្ណោះទេ ប៉ុន្ដែបានជួយសម្រួលជាច្រើនទៅដល់សេដ្ឋកិច្ចកម្ពុជា និង​ប្រទេស​ជិត​ខាងជាមិត្ត។ ឯកឧត្តមបន្តថា តាមរយៈគម្រោង​ព្រែក​ជីក​នេះ​ក៏​នឹង​ចូលរួម​បង្កើន​នូវ​ប្រភព​ជីវៈ​ចម្រុះប្រភពត្រីបន្ថែមទៀតនៅកម្ពុជា កាន់តបន្ថយគ្រោះទឹកជំនន់ និងគ្រោះ​រាំង​ស្ងួត​ផង​ដែរ​។

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្ដីបានឱ្យដឹងថា តាមរយៈលទ្ធផលនៃការគណនា អត្រាចំណេញ​ត្រឡប់​មក​វិញ​ផ្នែក​សេដ្ឋកិច្ច (Economic Internal Rate of Return – EIRR) លទ្ធផលបង្ហាញថា គម្រោង​នេះមានតម្លៃសេដ្ឋកិច្ចខ្ពស់ និងផ្ដល់ផលចំណេញច្រើនរហូតដល់ ២០% ទៅ ៣១%។ ក្រៅ​ពី​នេះតាម​រយៈគម្រោង​នេះ​ក៏បាន​ផ្ដល់​ផល​ប្រយោជន៍​ជា​ច្រើន​ដូច​ជាកា​រប​ង្កើត​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ និងភ្នំពេញ និងកំពង់ផែផ្សេងទៀត។ ជំរុញការអភិវឌ្ឍទីក្រុង និង​នគរូបនីយកម្មរួមនឹងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យនៅតាមបណ្ដោយព្រែកជីកនេះផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ការអនុវត្តគម្រោង​នេះ​ក៏​មាន​ក្រុម​ការងារ​បច្ចេកទេស​ដែល​ជា​ដៃ​គូអន្តរជាតិបានចូលរួមផងដែរ ក្នុងនោះដូចជា ជំនាញការរបស់ JICA, ADB និង MRCS,​ ជំនាញការអន្តរជាតិផ្នែកកំពង់ផែ និងផ្លូវទឹក, មេធាវីអន្តរជាតិជំនាញការច្បាប់ទឹក និង​កិច្ច​ព្រម​ព្រៀង​មេគង្គ ១៩៩៥ ផងដែរ។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងដែលត​ភ្ជាប់​ផ្លូវ​ទឹក​រវាង​ទន្លេទៅ​កាន់​សមុទ្រ​ដោយ​ឆ្លង​កាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ គម្រោង​ព្រែកជីកនេះ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេស​វិស័យ​ដឹក​ជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា-ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការ​កក​ស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែប​បទ​ក្នុង​ការ​ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ហើយនឹងបង្កើតតំបន់ពាណិជ្ជកម្ម តំបន់​សេដ្ឋកិច្ច​ពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារី​វប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក ខណៈ​គម្រោងនេះគ្រោងចាប់ផ្ដើមអនុវត្តនៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥ ខាងមុខ៕ អត្ថបទៈ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am