ភ្នំពេញ ៖ កីឡាករ-កីឡាការិនីហែលទឹកកម្ពុជា បានបញ្ចប់ការប្រកួតរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ Tokyo Olympic Games 2020 នៅប្រទេសជប៉ុនហើយ ដោយពួកគេបានបំបែកំណត់ត្រាចាស់រៀងៗខ្លួន ទោះពុំបានឡើងវគ្គបន្ដក៏ដោយ ។
កីឡាករ ហែម ប៉ុច ប្រកួតវិញ្ញាសា ៥០ម៉ែត្រសេរី ប្រើថិរវេលា ២៤.៩១វិនាទី បំបែកកំណត់ត្រាចាស់ ក្នុងស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន ២៤.៩២វិនាទី ដោយទទួលបានលេខ៤ ក្នុងស៊េរី និងចំណាត់ថ្នាក់លេខ ៥២ ក្នុងចំណោមកីឡាករ ៧៣នាក់ ។ ដូច្នេះមិនបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬវគ្គ ១៦នាក់ចុងក្រោយឡើយ ។
កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត ប្រកួតវិញ្ញាសា ៥០ម៉ែត្រសេរី ប្រើថិរវេលា ២៤.៩១វិនាទី បំបែកកំណត់ត្រាចាស់ ក្នុងស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន ២៩.៩៩វិនាទី ដោយទទួលបានលេខ៣ ក្នុងស៊េរី និងចំណាត់ថ្នាក់លេខ ៦៥ ក្នុងចំណោមកីឡាការិនីសរុប ៨១នាក់ ។ ដូច្នេះ មរកត ពុំបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬវគ្គ ១៦នាក់ចុងក្រោយដូចគ្នា ៕

