យោធាអាមេរិក បានទទួលស្គាល់ថា ការវាយប្រហារតាមអាកាស បានសម្លាប់ជនស៊ីវិលនៅស៊ីរី កាលពីឆ្នាំមុន

2024/05/03 07:13:17 pm        111

ទីបំផុត យោធាអាមេរិកបានទទួលស្គាល់ថា ខ្លួនបានសម្លាប់ជនស៊ីវិលដោយការយល់ច្រឡំ នៅក្នុងការវាយប្រហារតាមអាកាសមួយ ក្នុងប្រទេសស៊ីរី កាលពីជិតមួយឆ្នាំមុន បន្ទាប់ពីបានកំណត់ថា គាត់ជាមេដឹកនាំជាន់ខ្ពស់អាល់កៃដា នេះបើយោងតាមការរកឃើញនៃការស៊ើបអង្កេតដែលបញ្ជាដោយទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) កាលពីរដូវក្តៅឆ្នាំមុន។

ការស៊ើបអង្កេតនេះ ត្រូវបានបញ្ចប់ នៅក្នុងខែវិច្ឆិកា ប៉ុន្តែ ទីបញ្ជាការកណ្តាលអាមេរិកនេះ មិនបានបង្ហាញជាសាធារណៈនូវការរកឃើញរបស់ខ្លួន រហូតដល់ថ្ងៃព្រហស្បតិ៍។

ការស៊ើបអង្កេត «បានសន្និដ្ឋានថា ការវាយប្រហារនេះ ត្រូវបានធ្វើឡើងដោយអនុលោមតាមច្បាប់នៃជម្លោះប្រដាប់អាវុធ ក៏ដូចជាក្រសួងការពារជាតិ និងគោលនយោបាយរបស់ CENTCOM ប៉ុន្តែ «បានបង្ហាញពីបញ្ហាជាច្រើនដែលអាចត្រូវបានកែលម្អ» នេះបើយោងតាមសេចក្តីសង្ខេបនៃការរកឃើញដែលទទួលបានដោយសារព័ត៌មាន CNN។

សេចក្តីសង្ខេបនេះ បានបដិសេធមិនរៀបរាប់លម្អិតអំពី«បញ្ហានានា»ទេ ដោយនិយាយថា អង្គហេតុជាច្រើននៃការស៊ើបអង្កេត នៅតែត្រូវបានរក្សាជាការសម្ងាត់។ សេចក្តីសង្ខេប បាននិយាយថា៖«យើងប្តេជ្ញារៀនសូត្រពីឧប្បត្តិហេតុនេះ និងកែលម្អដំណើរការកំណត់គោលដៅរបស់យើង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលអាចកើតមានដល់ជនស៊ីវិល»។

សំណួរអំពីអ្នកណាពិតប្រាកដ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០២៣ ត្រូវបានលើកឡើងស្ទើរតែភ្លាមៗ ដោយក្រុមគ្រួសាររបស់បុរសនោះ បានអះអាងថា គាត់មិនមែនជាមេដឹកនាំអាល់កៃដាទេ ប៉ុន្តែជាកសិករ និងឪពុករបស់កូនចំនួននាក់ ដែលមានឈ្មោះថា Loutfi Hassan Mesto ។ ទោះយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក មិនបានបើកការស៊ើបអង្កេតជាផ្លូវការនៃការវាយប្រហារនោះទេ រហូតដល់ជិត ៨សប្តាហ៍ក្រោយបន្ទាប់ពីការវាយប្រហារដែលបានសម្លាប់លោក Loutfi Hassan Mesto។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm