
ភ្នំពេញ៖ ស្ថានភាពនៅតាមដងផ្លូវនានា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនារាត្រីនេះ ហាក់មានសភាពស្ងប់ស្ងាត់ល្អ ខណៈពេលដែលអាជ្ញាធរ បានដាក់ចេញនូវបម្រាមគោចរ ជាលើកទី២ រយៈពេល១៤ថ្ងៃ ដោយត្រូវបានផ្អាកជាបណ្តោះអាសន្ន នូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង ៩យប់ដល់ម៉ោង៣ភ្លឺ។
នេះឆ្លុះបញ្ជាំងឱ្យឃើញពីការយល់ដឹង និងចូលរួមសហការណ៍ យ៉ាងយកចិត្តទុកដាក់ ពីសំណាក់ប្រជាពលរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវ កូវីដ១៩ ក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោក។
សូមរំលឹកថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត រដ្ឋបាលរាជធាំនីភ្នំពេញ បានដាក់ចេញនូវវិធានការដ្ឋបាល(បំរាមគោចរ) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ វេលាម៉ោង២៣និង៥៩នាទីតទៅ ដោយត្រូវបានផ្អាកជាបណ្តោះអាសន្ន នូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង៩យប់ដល់ម៉ោង៣ភ្លឺ៕







