ទាហានរុស្ស៊ីជាង ១០០នាក់ បានស្លាប់ នៅក្នុងការវាយប្រហារដោយមីស៊ីល Atacms របស់អ៊ុយក្រែន

2024/05/03 01:59:04 pm        254

ទាហានរុស្ស៊ីជាង ១០០នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់ នៅពេលដែលការវាយប្រហារដោយ មីស៊ីល Atacms ត្រូវបានកំណត់គោលដៅនៅលើមូលដ្ឋានហ្វឹកហ្វឺនមួយ នៅប្រទេសអ៊ុយក្រែនភាគខាងកើត ដែលជាការខាតបង់ដ៏ច្រើននៃអាយុជីវិតរបស់ជនជាតិរុស្ស៊ី ក្នុងរយៈពេលប៉ុន្មានខែមកនេះ។

រូបភាពវីដេអូថតដោយយានដ្រូនដែលត្រូវបានចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហាក់ដូចជាបង្ហាញយ៉ាងហោចណាស់នូវមីស៊ីលបាលិស្ទិករយៈចម្ងាយខ្លីចំនួន ៤គ្រាប់ដែលបំពាក់ដោយក្បាលគ្រាប់ចង្កោម វាយលុកការប្រមូលផ្តុំកងទ័ពរុស្ស៊ី ក្នុងរយៈពេលត្រឹមតែ ៩៥ វិនាទីប៉ុណ្ណោះ។

អ៊ុយក្រែន បានអង្វរអាមេរិកអស់រយៈពេលជាច្រើនខែ ដើម្បីផ្គត់ផ្គង់មីស៊ីល Atacms រយៈចម្ងាយឆ្ងាយដែលមានភាពជាក់លាក់កម្រិតខ្ពស់ មុនពេលពួកវា ត្រូវបានដឹកជញ្ជូនដោយសម្ងាត់ ទៅកាន់ទីក្រុងគីវ កាលពីខែមុន។

ក្រុមអ្នកវិភាគលោកខាងលិច បាននិយាយថា ការវាយប្រហារនោះ បានកើតឡើងលើមជ្ឈមណ្ឌលហ្វឹកហ្វឺនរុស្ស៊ីមួយ នៅចន្លោះទីក្រុងគូបាន ( Kuban) និងម៉ូនីអាគីវកា ( Mozhnyakivka) ចម្ងាយប្រហែល ៥០ម៉ាយ ពីក្រោយជួរមុខ ក្នុងទីក្រុងលូហានស្ក៍(Luhansk)នៃតំបន់ដូនបាស( Donbas)។

វិទ្យាស្ថានស្រាវជ្រាវសង្គ្រាមដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានសរសេរនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃពុធថា ការវាយប្រហារនេះ ត្រូវបានគេរាយការណ៍ថា បានសម្លាប់ទាហានរុស្ស៊ីចំនួន ១១៦នាក់។

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am