នៅក្នុងការពិភាក្សាមួយផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល ( Olaf Scholz) បាននិយាយតាមទូរស័ព្ទអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះលែងចំណាប់ថ្នូរទាំងអស់ និងទទួលបានបទឈប់បាញ់។

អ្នកនាំពាក្យរងអាល្លឺម៉ង់លោក Wolfgang Büchner បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកទាំងពីរ ក៏បាននិយាយអំពីការកែលម្អបន្ថែមទៀតចំពោះជំនួយមនុស្សធម៌សម្រាប់ប្រជាជន នៅតំបន់ហ្កាហ្សា ហើយព័ត៌មានលម្អិតបន្ថែម មិនត្រូវបានបង្ហាញទេ។
ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល នៅទីក្រុងគែរ ក្រុមហាម៉ាសដែលបានចាប់ពង្រត់មនុស្សប្រហែល ២៥០នាក់ពីអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ត្រូវបានបង្ហាញជាមួយនឹងសំណើសុំបទឈប់បាញ់ ជាថ្នូរនឹងការដោះលែងចំណាប់ថ្នូរ ប៉ុន្តែពុំទាន់មានការឆ្លើយតបនៅឡើយ។
ចំណាប់ថ្នូរខ្លះ ត្រូវបានដោះលែងជាថ្នូរនឹងការដោះដូរមួយ ក្នុងខែវិច្ឆិកា ប៉ុន្តែគេមិនច្បាស់ថាប៉ុន្មាននាក់ដែលនៅសេសសល់ត្រូវបានឃុំឃាំង នៅមានជីវិតទេ។

រហូតមកដល់ពេលនេះ អង្គការឥស្លាមនិយម បានទទូចលើការបញ្ចប់សង្រ្គាម និងការដកទ័ពអ៊ីស្រាអែល ជាមូលដ្ឋានសម្រាប់កិច្ចព្រមព្រៀងចំណាប់ថ្នូរ ប៉ុន្តែអ៊ីស្រាអែល បដិសេធចំពោះការទាមទារនេះ។
រដ្ឋាភិបាលអ៊ីស្រាអែល បាននិយាយថា ខ្លួននឹងបើកការវាយលុកដ៏ចម្រូងចម្រាសរបស់ខ្លួននៅទីក្រុងរ៉ាហ្វា (Rafah)ភាគខាងត្បូងជាប់ព្រំដែនជាមួយអេហ្ស៊ីប ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយ ត្រូវបានសម្រេចនោះ។
សង្រ្គាមនៅតំបន់ហ្គាហ្សា ត្រូវបានបង្កឡើងដោយការសម្លាប់រង្គាលដែលមិនធ្លាប់មានពីមុនមក ដោយមនុស្សជាង ១.២០០ នាក់ ត្រូវបានសម្លាប់ដោយភេរវករហាម៉ាស និងក្រុមផ្សេងទៀត នៅក្នុងប្រទេស អ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។