ក្រសួងបរិស្ថាន៖ ការផ្ទេរអំណាចឱ្យថ្នាក់ក្រោមជាតិ គឺជាការជំរុញឱ្យការទប់ស្កាត់បទល្មើសធនធានធម្មជាតិកាន់តែមានប្រសិទ្ធភាព

2024/05/03 03:49:45 pm        264

ផែនទីបង្ហាញតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថានចំនួន ៧៣តំបន់ ដែលគ្របដណ្តប់លើផ្ទៃដីទំហំប្រមាណជាង ៧លានហិកតា ស្ថិតក្នុងខេត្តចំនួន២១ និងក្រុង/ស្រុកចំនួន១១១ ​បានចែកជូនទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន​ ២១ផ្ទាំងធំៗ នៅក្នុងពិធីប្រគល់ផែនទីតំបន់ការពារធម្មជាតិ ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងនៅក្នុងពិធីនេះថា ការផ្ទេរ​អំណាច​ឱ្យថ្នាក់ក្រោមជាតិ គឺជាការជំរុញឱ្យការទប់ស្កាត់បទល្មើសធនធានធម្មជាតិ​កាន់តែមាន​ប្រសិទ្ធភាព ស្របតាមវិធានការទាំង ៤ចំណុច ​ដែលរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនៅក្នុងដំណាក់កាលទី១ ​នោះគឺ ទី១.ជំរុញការអនុវត្តច្បាប់១០០% ដោយមិនមានការ​លើកលែង​ជាដាច់ខាតចំពោះបទល្មើសធនធានធម្មជាតិ។ ទី២ ការសហការជាមួយគណៈបញ្ជាការ​ឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ច​គ្រប់គ្រង​ធនធានធម្មជាតិឱ្យបានស្អិតរមួត​ ដែលបានកំពុងអនុវត្ត និងធ្វើឱ្យកាន់តែ​មានប្រសិទ្ធិភាព​ តាមរយៈការផ្តល់ផែនទី​ ទីតាំងតំបន់ការពារធម្មជាតិ​ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីកាត់បន្ថយ​ទំនាស់​លើការប្រើប្រាស់​ដីធ្លី ​និងធានាការប្រើប្រាស់​ដីក្នុងតំបន់ការពារធម្មជាតិ ឱ្យមានសុវត្ថិភាព​ទាំងដីសាធារណរបស់រដ្ឋ (តំបន់ស្នូលនិងតំបន់អភិរក្ស) ដីឯកជនរបស់រដ្ឋ (តំបន់ប្រើប្រាស់​ដោយចីរភាព) និងដីកម្មសិទ្ធិឯកជន (តំបន់សហគមន៍)។ ទី៣. សហការជាមួយ​គណៈបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថលើផ្ទៃប្រទេស ​និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការ​ជាមួយ​អាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក ​និងទី៤ ការជំរុញ ​ការដាំស្តាព្រៃឈើ សំដៅឱ្យមាន​ការដាំដើមឈើឱ្យច្រើនជាងការកាប់ ដើម្បីបង្កើនការដាំដុះគម្របព្រៃឈើឱ្យបាន៦០% នៅឆ្នាំ២០៥០។

ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងការទប់ស្កាត់បទល្មើស​ធនធាន​ធម្មជាតិ​របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលលោកបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានចេញបញ្ជារដោយផ្ទាល់ផងថា​ ត្រូវតែទប់ស្កាត់ និងបញ្ឈប់រាល់បទល្មើសធនធានធម្មជាតិ និងព្រៃឈើ ដែលជាមរតកបៃតងរបស់យើង ឱ្យខាងតែបាននិងមានប្រសិទ្ធភាពបំផុតនោះ គឺការរួមសហការគ្នាយ៉ាងជិតស្និត​ ការផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមកជាទៀងទាត់ និងម្យ៉ាងយើងក៏មានផែនទីជាគោលចម្បងក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធនធាន​ធម្មជាតិរបស់យើងទុកជាមរតកឱ្យអ្នកជំនាន់ក្រោយ។

គួររម្លឹកជូនដែរថា រដ្ឋបាលថ្នាក់ក្រោមជាតិចំនួន ២១រាជធានី/ខេត្តរួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បៃលិន បន្ទាយមានជ័យ សៀមរាប ព្រះវិហារ កំពង់ធំ ឧត្តរមានជ័យ ក្រចេះ រតនគីរី មណ្ឌលគីរី ស្ទឹងត្រែង តាកែវ កំពង់ស្ពឺ កំពត កែប ព្រះសីហនុ កោះកុង ព្រៃវែង និងត្បូងឃ្មុំ ដែលតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថានចំនួន​ ៧៣តំបន់នេះ បានចែកចេញជា៧ ប្រភេទ ដោយក្នុងនោះរួមមាន៖ ឧទ្យានជាតិចំនួន ៩ឧទ្យានជាតិសមុទ្រចំនួន ២ ដែនជម្រកសត្វព្រៃចំនួន ១៨ តំបន់ការពារទេសភាពចំនួន ១៤ តំបន់ប្រើប្រាស់ច្រើនយ៉ាងចំនួន ១១ តំបន់រាមសារចំនួន ៥ និងតំបន់បេតិកភណ្ឌធម្មជាតិចំនួន ១៤៕

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am