កូរ៉េខាងត្បូង បង្កើនកម្រិតប្រកាសអាសន្នការទូត ជុំវិញការគំរាមកំហែងរបស់កូរ៉េខាងជើង

2024/05/04 02:25:03 am        266

ក្រសួងការបរទេសកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ (០២ ឧសភា) បានបង្កើនកម្រិតប្រកាសអាសន្នភេរវកម្មសម្រាប់ការិយាល័យការទូតចំនួនប្រាំនៅក្នុងតំបន់ ដោយលើកឡើងពីព័ត៌មានចារកម្មសម្ងាត់ថា កូរ៉េខាងជើងអាចប៉ុនប៉ងធ្វើបាបមន្ត្រីរបស់ខ្លួន។ 

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីតាំងទាំងប្រាំនោះរួមមានស្ថានទូតរបស់ទីក្រុងសេអ៊ូលនៅប្រជាជាតិអាស៊ានចំនួនបី ព្រមទាំងស្ថានកុងស៊ុលនៅទីក្រុង វ្ល៉ាឌីវ៉ូស្តុក (Vladivostok) ប្រទេសរុស្ស៊ី និងទីក្រុង ស៊ិនយ៉ាង (Shenyang) ប្រទេសចិន។

ក្រសួងការបរទេសនោះនិយាយថា កម្រិតប្រកាសអាសន្នអំពើភេរវកម្មត្រូវបានលើកឡើងពីកម្រិត «យកចិត្តទុកដាក់» ទៅកម្រិត «ប្រកាសអាសន្ន» ដែលជាកម្រិតខ្ពស់បំផុតទីពីរក្នុងចំណោមចំណាត់ថ្នាក់ទាំងបួនរបស់កូរ៉េខាងត្បូង ដែលបង្ហាញថា ឱកាសនៃការវាយប្រហារគឺខ្ពស់ខ្លាំងណាស់។

ដោយឡែក សេវាស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូង (NIS) បាននិយាយថា ខ្លួនមាន «ការចង្អុលបង្ហាញមួយចំនួនដែលថា កូរ៉េខាងជើងកំពុងរៀបចំធ្វើការវាយប្រហារភេរវកម្ម ប្រឆាំងនឹងមន្ត្រីការទូត និងប្រជាពលរដ្ឋរបស់កូរ៉េខាងត្បូង» ប៉ុន្តែមិនបានបញ្ជាក់លម្អិតអំពីលក្ខណៈនៃការគំរាមកំហែងនោះទេ។

ប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋាភិបាលរបស់កូរ៉េខាងជើង បានរិះគន់ការចោទប្រកាន់នៃអំពើភេរវកម្មប្រឆាំងនឹងខ្លួនថា ជាការខិតខំប្រឹងប្រែងដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះគូប្រជែងរបស់ទីក្រុងវ៉ាស៊ីនតោន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        150
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        140
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm