ភ្នំពេញ÷ ៖ មាតាបិតា និងគ្រូបង្រៀននៅសាលាបឋមសិក្សាជម្ពូវ័ន ស្នើសុំដល់រាជរដ្ឋាភិបាល និងអង្គភាព៧១១ កងពលតូចលេខ៧០ ជួយផ្តល់រថយន្តបាញ់ទឹកបន្តទៀត បើអសកាសធាតុបនៅតែបន្តឡើងកម្តៅ ។
នៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤នេះ លោក រឹម រ៉េត នាយកសាលាបឋមសិក្សាជម្ពូវ័ន នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ បានប្រាប់ BTV News ឱ្យដឹងថា ៖ បញ្ហាអាកាសធាតុឡើងកម្តៅខ្លាំង ពិតជាមានផលប៉ះពាល់សុខភាព ដល់កុមារតូចៗ និងលោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន ហើយក្នុងនាមគណះគ្រប់គ្រងសាលា លោកបានស្នើសុំ អង្គភាព៧១១ កងពលតូចលេខ៧០ បានផ្ដល់រថយន្ដបាញ់ទឹក មកជួយបាញ់ទឹកនៅបរិវេណសាលាដើម្បីកាត់បន្ថយរលកកម្តៅ និងការពារសុខភាពសិស្ស និងគ្រូបង្រៀន លោកនាយកសាលា សូមថ្លែងអំណរគុណដល់ ឧត្តមសេនីយ៍ទោ សូយ ណារិទ្ធិ មេបញ្ជាការរងកងពលតូចលេខ៧០ បានបញ្ជូន អង្គភាព៧១១ ជួយបា.ញ់ទឹកកាត់បន្ថយកម្តៅនៅបរិវេណសាលាបឋមសិក្សាជម្ពូវ័ន ។
ចំណែក មាតាបិតា និងគ្រូបង្រៀន សម្តែងនូវក្តីព្រួយបារម្ភចំពោះអាកាសធាតុឡើងកម្តៅខ្លាំង នាពេលបច្ចុប្បន្ននេះ ព្រោះកូនចៅរបស់ពួកគាត់ជាក្មេងតូចៗ អាចបង្កឱ្យឈឺបាន ។ ម្យ៉ាងពួកគាត់ក៏សប្បាអរគុណចំពោះការបន្តគិតគូររបស់ គណះនាយកគ្រប់គ្រងសាលា មានវិធានការពារកុមារតូចៗដែលកពុងសិក្សា ហើយពួកគាត់ សំនូមពរ ដល់រាជរដ្ឋាភិបាល និងអង្គភាព៧១១ កងពលតូចលេខ៧០ បើសិនអាកាសធាតុនៅតែឡើងកម្តៅ សូមបន្តផ្តល់រថយន្តបាញ់ទឹកបន្តទៀត ដើម្បីកាត់បន្ថយរលកកម្ដៅផងដែរ ។
មាតាបិតា និងលោកគ្រូ អ្នកគ្រូ សុំថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងក្រសួងអប់រំដែលបាន គិតគូររកវិធានការការពារ កុំឱ្យប៉ះពាល់ដល់សុខភាព របស់កុមារតូចៗដែលកំពុងសិក្សា និងលោកគ្រូ អ្នកគ្រូ និងកាត់បន្ថយម៉ោងសិក្សារបស់ សិស្សានុសិស្សផង ។
អត្ថបទ ៖ សូ ប្រុស










