ភ្នំពេញ÷ មន្ត្រីជំនាញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសមាគមអ្នកចិញ្ចឹមកម្ពុជា បាននាំសាច់បង្កកខូចគុណភាពប្រមាណជាង ១ តោនដុតបំផ្លាញ់ចោល ។ទាក់ទងនឹងប្រតិបត្តិការចុះការចាប់ និងដុតចោលសាច់បង្កកខាងលើនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោក ហ៊ុន សារ៉ាត បានប្រាប់ឱ្យដឹងថា ថ្មីៗនេះ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ បានចុះចាប់រឹបអូសបានពីក្រុមឈ្មួញទុច្ចរិតនាពេលថ្មីៗនេះ ត្រូវបានយកទៅដុតកម្ទេចចោល នៅទីលានចាក់សំរាមជាយរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។











