សាកសពត្រូវបានរកឃើញនៅម៉ិកស៊ិក ជាកន្លែងដែលអ្នកទេសចរ អូស្ត្រាលីនិងអាមេរិក បាត់ខ្លួន

2024/05/04 04:41:16 pm        42

យោងតាមប្រភពព័ត៌មានដែលដឹងអំពីការស៊ើបអង្កេត បាននិយាយថា អាជ្ញាធរប្រទេសម៉ិកស៊ិក បានរកឃើញសាកសពបីនាក់នៅក្នុងរដ្ឋ Baja California ជាកន្លែងដែលអ្នកទេសចរជនជាតិអាមេរិកម្នាក់ និងអូស្ត្រាលីពីរនាក់ ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួន។

យោងតាមការិយាល័យរដ្ឋអាជ្ញា នៃរដ្ឋ Baja California បាននិយាយថា បងប្អូនជនជាតិអូស្ត្រាលី Callum មានអាយុ៣៣ឆ្នាំ និង Jake Robinson មានអាយុ៣០ឆ្នាំ និងជនជាតិអាមេរិក Carter Rhoad មានអាយុ៣០ឆ្នាំ ត្រូវបានគេប្រទះឃើញចុងក្រោយនៅថ្ងៃទី២៧ ខែមេសា។ 

បុរសទាំងបីនាក់ បានមកជិះស្គីលើទឹកកម្សាន្តវិស្សមកាលនៅក្នុងទីក្រុង Ensenada ដែលធ្វើដំណើរប្រហែល៩០ នាទី ភាគខាងត្បូងព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក។

អាជ្ញាធរ បាននិយាយថា តង់ត្រូវបានគេរកឃើញនៅក្នុងតំបន់ដែលបុរសទាំងបីនាក់បាត់ខ្លួន ហើយពួកគេត្រូវបានរាយការណ៍ជាផ្លូវការថា បានបាត់ខ្លួនប៉ុន្មានថ្ងៃនេះ។ រថយន្តភីកអាប់ ពណ៌សមួយគ្រឿង ត្រូវបានគេរកឃើញនៅក្នុងតំបន់នោះផងដែរ ។

រដ្ឋ Baja California គឺជារដ្ឋមួយដែលពុំសូវមានសុវត្ថិភាពនៅប្រទេសម៉ិកស៊ិក ទោះបីជាតំបន់ទេសចរណ៍ដូចជានៅទីក្រុង Ensenada ត្រូវបានចាត់ទុកថាមានសុវត្ថិភាពក៏ដោយ។ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានណែនាំឱ្យជនជាតិអាមេរិក ឲ្យពិចារណាឡើងវិញអំពីការធ្វើដំណើរទៅកាន់រដ្ឋនេះ ដោយសារតែមានអំពើឧក្រិដ្ឋកម្ម និងការចាប់ជំរិត។

ដោយត្រូវបានសួរអំពីការរកឃើញសាកសព អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយថា យើងបានដឹងអំពីរបាយការណ៍ ហើយកំពុងតាមដានស្ថានការណ៍យ៉ាងជិតស្និត។ 

អ្នកនាំពាក្យក្រសួងការបរទេសអូស្ត្រាលី បាននិយាយថា ស្ថានទូតរបស់ពួកគេនៅម៉ិកស៊ិក កំពុងធ្វើការជាមួយអាជ្ញាធរម៉ិកស៊ិក និងនគរបាលសហព័ន្ធអូស្ត្រាលី។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        126
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        119
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm