នាង Hope Hicks អតីតជំនួយការជាន់ខ្ពស់របស់លោក Donald Trump បានផ្តល់សក្ខីកម្មកាលពីថ្ងៃសុក្រថា លោកTrump បានប្រាប់នាង នៅក្នុងថ្ងៃចុងក្រោយនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦ ឲ្យបដិសេធថាលោកពុំមានទំនាក់ទំនងផ្លូវភេទជាមួយតារាអាសអាភាសនាង Stormy Daniels នោះទេ។
ការផ្តល់សក្ខីកម្មរបស់នាង Hicks ផ្តល់ឱ្យចៅក្រម នូវទិដ្ឋភាពខាងក្នុងនៃកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងការខូចខាតនៃយុទ្ធនាការ នៅពេលដែលលោក Trump ប្រឈមមុខទៅនឹងបទចោទប្រកាន់ជាច្រើនអំពីអាកប្បកិរិយាផ្លូវភេទដ៏អាក្រក់។
លោក Trump បានផ្តល់ចម្លើយពីភាពគ្មានទោស ចំពោះបទចោទប្រកាន់ពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្មដើម្បីបិទបាំងការបង់ប្រាក់ចំនួន ១៣០.០០០ដុល្លារ ផ្តល់ទៅឱ្យនាងDaniels ដែលកំពុងគំរាមកំហែងផ្សព្វផ្សាយជាសាធារណៈជាមួយនឹងរឿងរ៉ាវរបស់នាង អំពីការជួបទំនាក់ទំនងផ្លូវភេទជាមួយលោកTrump ។
នាង Hicks បានផ្តល់សក្ខីកម្មថា នាងបានប្រាប់ លោក Trump បួនថ្ងៃមុនការបោះឆ្នោតនៅថ្ងៃទី ៨ ខែវិច្ឆិកាឆ្នាំ២០១៦ ថា សារព័ត៌មាន Wall Street នឹងបោះពុម្ពផ្សាយព័ត៌មានលម្អិតនៃរឿងរ៉ាវរបស់នាង Daniels ។
នាងបាននិយាយថា លោក Trump មិនចង់ឱ្យភរិយារបស់លោក លោកស្រី Melania ឃើញរឿងរ៉ាវនេះទេ ដែលរួមបញ្ចូលទាំងការចោទប្រកាន់ថា លោកមានទំនាក់ទំនងស្នេហាជាមួយអតីតតារាម៉ូឌែល ម្នាក់ទៀត នាង Karen McDougal ដែលលោក Trump បានបដិសេធថាគ្មានទំនាក់ទំនងផ្លូវភេទជាមួយស្ត្រីទាំងពីរនាក់នេះឡើយ។
នាង Hicks បាននិយាយថា លោកTrump មានការព្រួយបារម្ភនៅពេលដែលភរិយារបស់លោកមើលឃើញរឿងរ៉ាវនេះ ហើយលោកចង់ឱ្យនាងធ្វើឱ្យប្រាកដថា សារព័ត៌មាន មិនត្រូវបានបញ្ជូនព័ត៌មានទៅកាន់លំនៅឋានលោកឡើយ។

