ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានបញ្ជាក់សាជាថ្មីថា លោក នឹងពិចារណាបញ្ជូនកងទ័ពបារាំង ទៅកាន់អ៊ុយក្រែន និងបានគូសបញ្ជាក់ពីលក្ខខណ្ឌដែលអាចកើតឡើង។
ថ្លែងទៅកាន់សារព័ត៌មាន The Economist លោក ម៉ាក្រុង បានពិពណ៌នាអំពីការគំរាមកំហែងជាបន្ទាន់ដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានបង្កឡើងចំពោះអឺរ៉ុបបន្ទាប់ពីការលុកលុយអ៊ុយក្រែនឆ្នាំ ២០២២។
លោក ម៉ាក្រុង បាននិយាយនៅពេលត្រូវបានសួរអំពីការអត្ថាធិប្បាយពីមុនរបស់ខ្លួនដែលថា កងទ័ពណាតូអាចត្រូវបានដាក់ពង្រាយ ដើម្បីជួយការពារប្រទេសអ៊ុយក្រែនថា៖«ខ្ញុំមិនច្រានចោលអ្វីនោះទេ ពីព្រោះយើងកំពុងប្រឈមមុខនឹងអ្នកដែលមិនមានសេចក្តីសម្រេចអ្វីទាំងអស់»។
លោកបានបន្តថា៖ «យើងពិតជាស្ទាក់ស្ទើរពេកដោយកំណត់កម្រិតនៃសកម្មភាពរបស់យើងចំពោះអ្នកដែលលែងមាន ហើយអ្នកណាជាអ្នកឈ្លានពាន»។
លោក បាននិយាយថា លោកនឹងពិចារណាពីការបញ្ជូនទាហានបារាំងទៅអ៊ុយក្រែន «ប្រសិនបើរុស្ស៊ីត្រូវទម្លាយខ្សែត្រៀមជួរមុខ បើមានសំណើរបស់អ៊ុយក្រែន ដែលមិនមែនជាករណីសព្វថ្ងៃនេះទេ»។

