រដ្ឋអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិកាលពីថ្ងៃសុក្រ បានព្រមានប្រឆាំងនឹងការគំរាមកំហែង និងការបំភិតបំភ័យ ដែលមិនបានបញ្ជាក់ ចំពេលមានរបាយការណ៍ថា អ៊ីស្រាអែលមានការព្រួយបារម្ភថា សាលាក្តីនេះ អាចចេញដីកាចាប់ខ្លួនជុំវិញសង្គ្រាមនៅតំបន់ហ្កាហ្សា។
តុលាការ ICC ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ មិនបាននិយាយថា តើការអត្ថាធិប្បាយនេះ ទាក់ទងនឹងការស៊ើបអង្កេតរបស់ខ្លួនលើឧក្រិដ្ឋកម្មសង្រ្គាមដែលអាចកើតមានដោយអ៊ីស្រាអែល ឬក្រុមប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា និងតំបន់វេសបែង(West Bank) នោះទេ។
ការិយាល័យរបស់អគ្គរដ្ឋអាជ្ញា ICC លោក Karim Khan បាននិយាយនៅលើបណ្តាញសង្គម X ថាខ្លួនដឹងពី «ផលប្រយោជន៍សាធារណៈដ៏សំខាន់» នៅក្នុងសកម្មភាពរបស់ខ្លួន ហើយបាននិយាយថា ខ្លួនព្យាយាម« ចូលរួមប្រកបដោយការស្ថាបនាជាមួយភាគីពាក់ព័ន្ធទាំងអស់»។
ប៉ុន្តែការិយាល័យនេះ បានបន្ថែមថា៖«ឯករាជ្យភាព និងភាពមិនលម្អៀងរបស់តុលាការ ត្រូវបានបំផ្លាញ ប៉ុន្តែនៅពេលដែលបុគ្គលគំរាមសងសឹកតុលាការ ឬប្រឆាំងនឹងបុគ្គលិកតុលាការ។
ការិយាល័យការិយាល័យរបស់អគ្គរដ្ឋអាជ្ញា បានព្រមានថា៖«ការគំរាមកំហែងបែបនេះ ទោះបីជាមិនបានធ្វើសកម្មភាពក៏ដោយ អាចជាបទល្មើសមួយ ប្រឆាំងនឹង»ការគ្រប់គ្រងយុត្តិធម៌»របស់រតុលាការ ICC» ដោយអំពាវនាវឲ្យបញ្ឈប់សកម្មភាពបែបអស់ទាំងនេះ»។

