បុគ្គលិកជួយសង្គ្រោះនៅក្រុងខាគីវ (Kharkov) របស់អ៊ុយក្រែន កំពុងពន្លត់ភ្លើងដែលបង្កឡើងដោយអ្វីដែលយោធាអ៊ុយក្រែន បាននិយាយថា ត្រូវបានស្ទាក់ចាប់ការវាយប្រហាររបស់រុស្ស៊ី នៅថ្ងៃសៅរ៍ទី ៤ ខែឧសភានេះ។
ក្រុមមន្ត្រីក្នុងតំបន់ បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសរុស្ស៊ី បានបើកការវាយប្រហារដោយយានដ្រូននៅពេលយប់ទៅលើតំបន់ខាគីវ និងតំបនើDnipro របស់ប្រទេសអ៊ុយក្រែន ដោយបានបង្កឲ្យមនុស្សយ៉ាងហោចណាស់ ៦នាក់រងរបួស និងបានវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ អគារពាណិជ្ជកម្ម និងអគារលំនៅឋាន។
យោងតាមអភិបាលតំបន់លោក Oleh Syniehubov បានឲ្យដឹងថា បំណែកបាក់បែកមួយចំនួនពីយាន ដ្រូនទាំងនេះ បានបង្កឲ្យមានអគ្គិភ័យជាច្រើន នៅក្នុងទីក្រុងខាគីវ និងបានបណ្តាលឲ្យមនុស្ស ៤នាក់រង របួស។

