ការវាយប្រហារលើជំរំចំនួនពីរសម្រាប់ជនភៀសខ្លួន នៅក្នុងខេត្ត North Kivu នៃប្រទេសកុងហ្គោភាគខាងកើត កាលពីថ្ងៃសុក្រ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២នាក់ រួមទាំងកុមារ នេះបើយោងតាមមន្ត្រីក្នុងតំបន់ ក្រុមជំនួយ និងអង្គការសហប្រជាជាតិ។
អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការទម្លាក់គ្រាប់បែកទៅលើជំរំចំនួនពីរសម្រាប់ជនភៀសខ្លួននៅតំបន់ Lac Vert និង Mugunga នៅជិតទីក្រុងហ្គោម៉ា( Goma) គឺទីរួមខេត្ត North Kivu។
អង្គការសហប្រជាជាតិ បានហៅការវាយប្រហារនេះថា ជាការរំលោភសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ ហើយអាចជាឧក្រិដ្ឋកម្មសង្គ្រាម។
លោកវរសេនីយ៍ទោ Ndjike Kaiko អ្នកនាំពាក្យកងទ័ពកុងហ្គោ បានស្តីបន្ទោសការវាយប្រហារទៅលើក្រុមឧទ្ទាមដែលត្រូវបានគេស្គាល់ថា ជា M23 ដោយមានទំនាក់ទំនងទៅនឹងប្រទេសរ្វ៉ាន់ដា នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្តល់ទៅឲ្យសារព័ត៌មានAP។
ក្រុមឧទ្ទាម M23 បានបដិសេធតួនាទីណាមួយនៅក្នុងការវាយប្រហារ និងបានស្តីបន្ទោសកងកម្លាំងកុងហ្គោនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើបណ្តាញសង្គមX។
