ភ្នំពេញ៖ មន្ត្រីយោធាដែលបានបាញ់បោះសេរីចំនួន០៥គ្រាប់នៅមូលដ្ឋានខណ្ឌ៧រមករាត្រូវបានកម្លាំងកងរាជអាវុធរាជធានីភ្នំពេញឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីនារសៀលថ្ងៃទី០៤ ខែឧសភាឆ្នាំ ២០២៤ នេះ។
មន្រ្តីយោធាដែលបានបាញ់បោះនោះមានឈ្មោះ ផាត ផានណូ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ឋានន្តរស័ក្តិ វរសេនីយ៍ត្រី បម្រើការងារនៅនាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិ ស្នាក់នៅផ្ទះលេខ ៣៦៧ DE0 ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២៣៨ ភូមិ០១ សង្កាត់បឹងព្រលឹត។
ពាក់ព័ន្ធការបាញ់បោះស៊េរីនេះផងដែរ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា សម្រេចលុបឈ្មោះយោធាដែលបានបាញ់បោះស៊េរី នៅខណ្ឌ៧មករា ចេញពីក្របខណ្ឌមន្ត្រីយោធា យោងតាមប្រកាស ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤។
គួរំលឹកផងដែរ កាលពីវេលាម៉ោង០៣ និង៤០នាទីនាទីទៀបភ្លឺ ឈានចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ បុរសជាយោធាម្នាក់បានបាញ់គំរាមប្រជាពលរដ្ឋអ្នកជិតខាងជាមួយគ្នាចំនួន០៥គ្រាប់ តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួស ក្រោយមកត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករា ឃាត់ខ្លួន និងដកហូតអាវុធខ្លី០១ដើម ម៉ាកCZ P.07៕
អត្ថបទ៖ កុម្ភៈ




