កម្លាំងនៃយោធភូមិភាគទី៥ ចុះអន្តរាគមន៍ភ្លាមៗបន្ទាប់ពីផ្ទះពលរដ្ឋជាច្រើនខ្នង​ត្រូវបានខូចខាត​ដោយសារខ្យល់កន្រ្តាក់

2024/05/06 04:28:23 pm        292

ក្រោយផ្ទះរបស់បងប្អូនប្រជាពលរដ្ឋនៅស្រុកមួយចំនួននៃខេត្តបន្ទាយមានជ័យ ជាច្រើន​ខ្នង​ត្រូវ​បាន​ប៉ើងដំបូល កាលពីរសៀលថ្ងៃទី៥ឧសភា​ម្សិលមិញ ដោយសារតែមានភ្លៀង និង​លាយ​ឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ផងនោះ កងកម្លាំងរបស់យោធភូមិភាគទី៥ បានចុះអន្តរាគមន៍ភ្លាមៗ រួម​ទាំង​នាំយក​សង្ក័សី​រាប់រយសន្លឹកទៅជួយពួកគាត់ផងដែរ។

ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគទី៥ បានប្រាប់ ទូរទស្សន៍BTV នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះថា មាន​ផ្ទះ​បងប្អូន​រាប់​សិបខ្នង​បាន​ប៉ើង​ដំបូល និងផ្ទះខ្លះបានដួលរំលំទាំងស្រុង។ ភ្លាមៗបន្ទាប់ពីជួបគ្រោះធម្មជាតិនេះ លោក​ឧត្តម​សេនីយ៍​បានណែនាំឲ្យកម្លាំងជំនួយសេនាធិការវរសេនាតូចថ្មើជើងលេខ៥១៤ ដឹកនាំកម្លាំង​ចំនួន​១០០​នាក់ រថយន្តពីរគ្រឿង រួមជាមួយនឹងសង្ក័សីចំនួន៤០០សន្លឹក ចុះជួយរុះរើផ្ទះ ធ្វើផ្ទះ​ពលរដ្ឋ​ដែល​រង​ការ​ខូចខាត ដោយខ្យល់ កន្ត្រាក់នេះ។ លោកបញ្ជាក់បន្ថែមទៀតថា គ្រាន់តែរបាយការណ៍​បឋម​នៅ​ស្រុក​ថ្មពួកទាំងមូលគឺមានផ្ទះ ពលរដ្ឋចំនួន៥០ខ្នងដែលត្រូវបានរងផលប៉ះពាល់ និង​ស្រុក​​មួយ​ចំនួនទៀតផងដែរ។

បើតាមលោកឧត្តមសេនីយ៍ សេង ធារិន បានបញ្ជាក់ផងដែរថា សង្ក័សី ដែលបានប្រគល់ជូនដល់ ពលរដ្ឋ​រ​ងគ្រោះដោយសារខ្យល់ព្យុះ និងខ្យល់កន្ត្រាក់នេះ គឺជាអំណោយ​របស់​សម្តេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត​៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm